ដោយៈតារារិទ្ធ(ភ្នំពេញ)មានសប្បុរសជនដែលជាអ្នកវិនិយោគ អ្នកជំនួញបានចូលរួមជាថវិកាប្រមាណជាង៥ លានដុល្លាររួចមកហើយបន្ទាប់ពីសម្តេចតេជោហ៊ុន សែនបាន ធ្វើការអំពាវនាវបានអំពាវនាវឱយសប្បុរស ជនចូលរួមបំបាត់ចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់ មីននៅឆ្នាំ២០២៥។

គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី១ខែកក្កដាឆ្នាំ ២០២២ នេះក្នុងទិវាមច្ឆជាតិដែលបានប្រា រព្ធធ្វើនៅក្នុងអាងទឹកត្រពាំងថ្មក្នុងឃុំប៉ោយ ចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្តេចតេជោហ៊ុនសែនបានអំពាវនាវឲ្យវិស័យឯកជនចូលរួមលុបបំបាត់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ។

សម្តេចតេជោបានបង្ហោះសារនៅក្នុងផេកហ្វេសបុកនាល្ងាចថ្ងៃទី ១ ខែកក្កដា នេះថា “ព្រឹកមិញថ្ងៃ១កក្កដា ២០២២ ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យខ្ញុំបានអំពាវ នាវឱយសប្បុរសជនចូលរួមបំបាត់ចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដើម្បីកម្ពុជា ឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥។ អ្វីដែលសំ ខាន់ជាងនេះទៀតគឺការឈានទៅបញ្ច ប់នូវសោកនាដកម្មលើប្រជាជនកម្ពុជា ដែលស្លាប់និងរបួសដោយគ្រាប់មីននិងនគ្រាប់មិនទាន់ផ្ទុះដែលជាឃាតករលាក់មុខដែលនៅសេសសល់លើទឹកដីកម្ពុជា”។

សម្តេចតេជោបន្តថា”ឆ្លើយតបតាមការអំ ពាវនាវនេះមកដល់ពេលនេះមានសប្បុរស ជនដែលជាអ្នកវិនិយោគ អ្នកជំនួញបានចូលរួមប្រមាណជាង៥លានដុល្លាររួចមកហើយដែលខ្ញុំសង្ឃឹមថានឹងមានការចូលរួមបន្ថែមទៀតដើម្បីឱយទឹកដីដ៏កំសត់មួយនេះរួចចាកផុតពីសោកនាដកម្មនៃគ្រាប់មីន” ។

សម្តេចបន្តថាដើម្បីសម្រួលដល់ការចូលរួមសូមធ្វើទំនាក់ទំនងទៅលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាមលេខទូរស័ព្ទ ០១២ ៩៦១៩៧១ដែលនឹងប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា។សូមអរគុណសម្រាប់ការចូលរួមដើម្បីភាព សុខសាន្តនិងស្នាមញញឹមរបស់ប្រជាជនកម្ពជា៕