​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចាត់តាំង​ជា​បេសកជន​ពិសេស​តំណាងឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ការប្រកាស​ចូលកាន់​តំណែង​របស់​លោក ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស ជេ​អរ (Ferdinand Marcos Jr.)​ជា​ប្រធានាធិបតី​ទី​១៧​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​។​ពិធី​បាន​ប្រព្រឹត្តទៅ​នៅ សារមន្ទីរ​ជាតិ​វិចិត្រសិល្បៈ ក្នុង​រដ្ឋធានី​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ រួមជាមួយ​ថ្នាក់ដឹកនាំ​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់ និង​សកលលោក​៕​សរន​