​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ត្រូវបាន​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាត់តាំង​ជា​បេសកជន​ពិសេស តំណាងឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ពិធី​អបអរសាទរ ការប្រកាស​ចូលកាន់​តំណែង របស់លោក ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស ជេ​អរ (Ferdinand Marcos Jr.) ជា​ប្រធានាធិបតី​ទី​១៧ នៃ​សាធារណរដ្ឋ​ហ្វីលីពីន ។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ពិធី​នេះ ត្រូវបាន​រៀបចំឡើង នៅ​សារមន្ទីរ​ជាតិ​វិចិត្រសិល្បៈ ក្នុង​រដ្ឋធានី​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ រួមជាមួយ​ថ្នាក់ដឹកនាំ មកពី​បណ្ដា​ប្រទេស​ផ្សេងៗ នៅក្នុង​តំបន់ និង​សកលលោក​៕/V​