រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានសម្ដេចតេជោ ហ៊ុនសែន ចាត់តាំងជាបេសកជនពិសេស តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ចូលរួម អបអរសាទរ ប្រធានាធិបតីទី១៧ ប្រទេសហ្វីលីពីន
ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងជាបេសកជនពិសេស តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងពិធីអបអរសាទរ ការប្រកាសចូលកាន់តំណែង របស់លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ។