លោក សាយ សំអាល់ បេសកជនពិសេស ចូលជួបពិភាក្សាការងារជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន
ដោយ៖ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាបេសកជនពិសេស តំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម ដើម្បីចូលរួមអបអសាទរ និងពិភាក្សាការងារទ្វេភាគី ជាមួយ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលបានប្រព្រឹត្តទៅ នៅវិមានប្រធានាធិបតី នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។