ដោយៈទេព មង្គល / ភ្នំពេញៈ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ខកិច្ច និងហិរញ្ញវត្ថុ និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានចុះហត្ថលេខាលើ ប្រកាសអន្តរក្រសួង ស្តីពីការដាក់ឲ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ដែលប្រកាសនេះ ទើបបញ្ចេញផ្សាយជាសាធារណៈ នាពេលនេះ ។

បើតាមប្រការ២ នៃប្រកាសអន្តរក្រសួងនេះ បានគូសបញ្ជាក់ថាៈ ” របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ត្រូវដាក់ឱ្យអនុវត្ត ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ ” ។

សូមអានប្រកាសអន្តរក្រសួងនេះ ដូចខាងក្រោមៈ