​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក យ៉ា ព្យេ ប្រធាន​គណៈកម្មាធិការ​សាមគ្គីភាព​ជាតិ និង​ការបង្កើត​សន្តិភាព (NSPNC) និង​ជួប​ដាច់ដោយឡែក​ជាមួយ​តំណាង​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ចំនួន​ប្រាំពីរ ដែល​បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២២​។