ដោយ​៖​ រ៉ា​ម៉ន​/​ភ្នំពេញ​៖ ​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ រដ្ឋបាល​ខណ្ឌទួលគោក បាន​បើក​កិច្ច ប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌ ទួលគោក ក្រោម​អធិបតី ភាព លោក ជា ពិសី អភិបាលខណ្ឌ​និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌ ទួលគោក​។

​កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម ពី លោក /​លោកស្រី​អភិបាលរង ខណ្ឌ លោកនាយក​-​នាយករង​រដ្ឋបាល ខណ្ឌ លោក លោកស្រី​ប្រធានការិយាល័យ នៃ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ លោក​អធិការរង​នគរបាល​ខណ្ឌ លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​ខណ្ឌ និង លោកនាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទាំង​១០​។

​កិច្ចប្រជុំ​នេះ ផ្ដោតលើ របៀប​វារ​: មួយចំនួន​ដូចជា ការ រៀបចំ ពិធី​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥ និង ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​,៣​បញ្ហា​ផ្សេងៗ ៕​