ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ចុងខែ​មិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាងថា ខេត្តកំពង់ស្ពឺ​ទាក់ទាញ​បាន​គម្រោង​វិនិយោគ​មួយ​គម្រោង​ថ្មី​បន្ថែម​។

​ប្រភព​ដដែល​បាន​បន្តថា តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD ។

​ប្រភព​ដដែល​បាន​បន្ថែម គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ក្នុង​ទុនវិនិយោគ​ប្រមាណ ៣,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧០០​កន្លែង​៕​