ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ខេត្ត​មណ្ឌល​គី​រី​ទោះបី​ជាមាន​ចម្ងាយ​ឆ្ងាយ​បន្តិច​ពី​រាជធានី​ក៏ពិតមែន ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​មានការ​អភិ​វ​ឌ្ឈ​ន៍​គួរតែ​ឆ្លៀតពេល​ទៅលេង​នៅ​ទីនោះ ហើយ​ពេលទៅដល់​កុំ​ភ្លេច​ឈាង​ទៅលេង​កំសាន្ត​នៅ កោះ​ម្យើ​លើ ។

«​កោះ​ម្យើ​លើ​» អាច​ថា​ជា​រមណី​ដ្ឋា​ន​លាក់ខ្លួន​ថ្មី​ដ៏​មាន​សក្តានុពល​មួយកន្លែង​មាន​ទីតាំង​ស្ថិតនៅតាម​ដង​ទន្លេស្រែពក ក្នុងភូមិ​សាស្ដ្រ​កោះ​ម្យើ​លើ ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្ត​មណ​ល​គិរី កំពុង​ទាក់ទាញ​ទេសចរ​យ៉ាងច្រើន​កុះករ ទៅ​ទស្សនា​កម្សាន្ត​។​

​រមណី​ដ្ឋា​ន​នេះ ទើបតែ​ត្រូវ​កែច្នៃ​ប្រហែលជា មិន​ដល់ ១០ ឆ្នាំ​ផង ប៉ុន្តែ​វា​ក៏ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ដែរ ។ វា​មាន​មាន​ចំងាយ​ពី​ទី​រួម​ខេត្ត​១៣០​គីឡូ​ម៉ែត និង​មាន​ចំងាយ​ពី​ទីរួមស្រុក​កោះ​ញែក​៤៧​គីឡូ​ម៉ែត លក្ខណៈពិសេស នៅ​កោះ​នោះ គឺមាន​ឆ្នេរ​ខ្សាច់​ទន្លេ​រាក់ៗ​ទឹក​ជួរ និង​មាន​ម្លប់​ដើមឈើ​ប្រប​មាត់​ជ្រាំងទន្លេ​យ៉ាង​ត្រជាក់​គួរ​ជាទី​មោទនៈ​សម្រាប់​សកម្មភាព​ទេសចរណ៍​បែប​ធម្មជាតិ ។

​គេ​មាន​ជំនោះ​ថា ទីនោះ​ជាទី​កន្លែង​គោរព​សក្ការៈ របស់​អ្នកភូមិ ដោយនៅ​ចំ​កណ្ដាល​កោះមាន​ខ្ទម​អ្នកតា​មួយ​ដែល​ប្រជាជន​តែងតែ​ទៅ​បន់ស្រន់​សុំ​សេចក្ដីសុខ​៕​