ទ្វារមាសរបស់ស្រ្តីមានពណ៌ផ្សេងៗគ្នាទៅតាមបុគ្គល។ វាស៊ីសងទៅតាមចំណង់ចំណូលចិត្ត របស់មនុស្សម្នាក់ៗ។ តែភាគច្រើនគេចង់បានទ្វារមាសពណ៌ផ្កាឈូកស្អាត។ តើកត្តាអ្វីខ្លះទៅបានជាទ្វារមាសរបស់អ្នកមិនមានពណ៌ផ្កាឈូក ហើយបែរជាមានពណ៌ខ្មៅងងឹតទៅវិញ?

១.ការកកិត

ការកកិតធ្វើឱ្យស្បែកនៅជុំវិញកន្លែងនោះ ធ្វើ ឱ្យទ្វារមាសមានពណ៌ក្រម៉ៅ។ ការ ស្លៀក សម្លៀក បំពាក់ តឹង និង ខោ ទ្រនាប់ ដែល មិន អនុញ្ញាត ឱ្យ កន្លែង នោះ មាន ខ្យល់ ចេញ ចូល បាន ល្អ អាចធ្វើឱ្យស្បែកម្តុំនោះមានពណ៌ងងឹត។ ទាំង ការ រួម ភេទ តាម ទ្វារមាស និង រន្ធ គូថ បង្ក ឱ្យ មាន ការ កកិត ហើយ នេះ នាំ ឱ្យ មាន ការ ប្រែ ពណ៌។

២.ការឆ្លងមេរោគទ្វារមាស

ទ្វារមាសរបស់ស្ត្រីមានភាពងាយនឹងប្រតិកម្ម និងងាយឆ្លងមេរោគ ការឆ្លងជាប្រចាំអាចបណ្តាលឱ្យតំបន់នោះប្រែពណ៌ទៅជាងងឹត។ ដូច្នោះអ្នកអាចដោះស្រាយបញ្ហាមេរោគទ្វារមាសសិន ចាំគិតដល់ការធ្វើឱ្យទ្វារមាសមានពណ៌ស្រាលជាងមុន។

៣.ការប្រែប្រួលអរម៉ូន

ការផ្លាស់ប្តូរអរម៉ូនអំឡុងពេលមានផ្ទៃពោះ ភាពពេញវ័យ និងវ័យចំណាស់អាចនាំឱ្យទ្វារមាសមានពណ៌ខ្មៅងងឹត។ ស្បែកមានកោសិកាពណ៌ហៅថា សារធាតុមេឡានីន ដែលនឹងផលិតជាតិពណ៌ច្រើន នៅពេលដែលមានការភ្ញោចពីអរម៉ូន។

៤.អាយុ

ទ្វារមាសរបស់អ្នក និងផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក ប្រែពណ៌ទៅជាខ្មៅងងឹតទៅតាមអាយុ។ ទ្វារមាសរបស់អ្នកបានឆ្លងកាត់ការប៉ះទង្គិចម្តងហើយម្តងទៀតជាច្រើនឆ្នាំកន្លងមក ដូចជាការសម្រាលកូន និងរឿងជាច្រើនដែលនឹងប៉ះពាល់ដល់វា៕