ដោយៈ healt.com.kh
មនុស្ស ប្រុស តែងតែ ចង់ រួម ភេទ ជា និច្ច មែន ទេ?មិនមែន ទេ ។ ខ្ញុំ តែងតែ លឺ ដៃគូរ រួម ភេទ របស់ មនុស្ស ប្រុស និយាយ ថា “ ដៃគូរ របស់ខ្ញុំ មិន ចង់ រួម ភេទ ទៀត ទេ តើ មាន អ្វី កើតឡើង ចំពោះ គាត់ ទៅ? មិនមែន អោយ តែ មនុស្ស ប្រុស ចង់ រួម ភេទ ទាំង អស់នោះ ទេ? ” នោះ គឺជា បញ្ហា ដែល ច្រើន តែ គិត មិន ដល់ ហើយ វា គឺជា កំហុសឆ្គង មូលដ្ឋាន មួយ ដែល ជឿ ថា មនុស្ស ប្រុស តែងតែ ចង់ រួម ភេទ គ្រប់ពេល ទាំងអស់ ។

នេះ គឺជា ហេតុផល ទាំង ១០ ថា ហេតុ អ្វី បានជា មនុស្ស ប្រុស មិន ចង់ រួម ភេទ ៖

១. ប្រើប្រាស់ ថ្នាំ ៖ ថ្នាំ ប្រឆាំង នឹង ការ បាក់ទឹកចិត្ត (SSRI-type) និង ថ្នាំ បញ្ចុះ សម្ពាធ ឈាម ច្រើន តែ ជា អ្នក បង្ក បញ្ហា អោយ មនុស្ស ប្រុស មាន ចំណង់ ផ្លូវភេទ ទាប ។ ទាំងនេះ ក៏ អាច ធ្វើ អោយ ការ រួម ភេទ មិន ដំណើរការ បាន ដែរ ។

២. ដេក មិន គ្រប់គ្រាន់ ៖ នៅ ពេល ដែល មនុស្ស ប្រុស ស្ថិត ក្នុង វ័យ យុវវ័យ ២០ ឆ្នាំ ហើយ ឱកាស នៃ ការ រួម ភេទ នឹង ច្រើន តែ ស្រើបស្រាល ខ្លាំង ព្រមទាំង ដំណេក ផង ដែរ ។ នេះ គឺជា ការ ពិត មួយ នៅ ពេល ដែល មាន ទំនាក់ទំនង នឹង ដៃគូរ រួម ភេទ ថ្មី មួយទៀត ។ ប៉ុន្តែ មិន ថា មនុស្ស ឬ ទំនាក់ទំនង ដោយសារ អាយុ នោះ ទេ ការ រួម ភេទ អាច នឹង បាត់បង់ នៅ ពេល ដែល សភាព ជា ធម្មជាតិ និង ការ ចូល ដំណេក ដ៏ ល្អ ក្នុង ពេល យប់ ត្រូវ បាន រំខាន ។

៣. កំរិត អ័រម៉ូន ៖ ចំនុច សំខាន់ បំផុត នៃ ការ ភ្ញោ ចរប ស់រាង កាយ ជា ធម្មតា ទៅ លើ ចំណង់ ផ្លូវភេទ គឺ អ័រម៉ូន Testosterone ។ មនុស្ស ប្រុស ជា ច្រើន តែងតែ មានការ រ យល់ ច្រ លំ ក្នុង ការ ធ្វើតេស្ត មើល កំរិត អ័រម៉ូន Testosterone ក្នុង ឈាម នៅ ពេល ដែល មានការ ថយ ចុះ ចំណង់ ផ្លូវភេទ ។ ខណៈ ពេល ដែល ព័ត៌មាន ដែល ទទួល បាន ប្រហែលជា អាច បញ្ជាក់ កាន់តែ ច្បាស់ អំពី កំរិត អ័រម៉ូន របស់ មនុស្ស ប្រុស ហើយ កាលណា ដែល អ័រម៉ូន Testosterone ច្រើន មាន ន័យ ថា ចំណង់ ផ្លូវភេទ ដែល គេ មាន ក៏ ច្រើន ទៅ តាម នឹង ដែរ ។ ជាមួយ គ្នា នេះ ដែរ កាលណា ដែល កំរិត អ័រម៉ូន Prolactin និង SHBG (Sex Hormone Binding Globulin) ច្រើន ពេក អាច ធ្វើ អោយ រាំងស្ទះ ដល់ ចំណង់ ផ្លូវភេទ បាន ។ ដូច្នេះ នៅ ពេល ដែល មានការ សង្ស័យ ទៅ លើ អ័រម៉ូន ការ ធ្វើតេស្ត ឈាម ទាំងនេះ ត្រូវ តែ មាន សារៈសំខាន់ ដើម្បី រក មើល កំរិត អ័រម៉ូន Testosterone, Prolactin, និង SHBG ។

៤. មាន បញ្ហា ៖ នៅ ពេល ដែល មនុស្ស ប្រុស មាន អារម្មណ៍ ថា ដូច ជា គ្មាន មុខមាត់ អ្វី នៅ ក្នុង សង្គម ដែល គេ រស់ នៅទេ នោះ នឹង ធ្វើ អោយ ចំណង់ ផ្លូវភេទ មានការ ធ្លាក់ ចុះ ។ ការ បាក់ទឹកចិត្ត ប្រហែលជា មានការ ពាក់ព័ន្ធ នឹង បញ្ហា នេះ ប៉ុន្តែ មិន រហូត នោះ ទេ ។ បញ្ហា អាច កើតឡើង នៅ ក្នុង កន្លែងធ្វើការ ពេល ចេញពី ធ្វើការ ប្រឈម មុខ នឹង ការ ស្លាប់ របស់ សមាជិកគ្រួសារ ណា ម្នាក់ ដែល វា សុទ្ធសឹងតែ ធ្វើ អោយ អស់សង្ឃឹម និង ជំនឿ ក្នុង ឆាកជីវិត ហើយ ការ ចង់បាន នៃ ចំណង់ ផ្លូវភេទ ក៏ ធ្លាក់ ទៅ ក្នុង ការ អស់សង្ឃឹម ផង ដែរ ។

៥. អស់ជំនឿ នៃ ការ រួម ភេទ ៖ មនុស្ស ប្រុស មួយ ចំនួន នឹង ចេញ ឆ្ងាយ ពី ការ រួម ភេទ ដោយ មិន ផ្តល់ នូវ ការ រីករាយ ឬ ពេញចិត្ត សំរាប់ គេ ។ ការ ខ្វះ នូវ ការ ពេញចិត្ត ក្នុង ពេល រួម ភេទ អាច ទាក់ទង នឹង រឿង សំខាន់ ៗ ជា ច្រើន ដែល ដៃគូរ របស់ គាត់ បាន ប្រព្រឹត្តិ ក្នុង ពេល រួម ភេទ ឬ ទាក់ទង នឹង រូប ស ម្ប តិ្ត របស់ ដៃគូរ ។ គាត់ ប្រហែលជា មាន អារម្មណ៍ ថា ការ ផ្តល់ អោយ គាត់ បែប នេះ គឺ មិន យុត្តិធម៌ ទេ ។ វា ប្រហែលជា ត្រូវការ ធ្វើការ អោយ បាន ច្រើន ជាង នេះ ។ គាត់ ប្រហែលជា មាន ចំណង់ ផ្លូវភេទ ដែល អាច ធ្វើ អោយ ដៃគូ របស់ គាត់ មិន អាច ផ្តល់ អោយ បាន ព្រោះថា ការ សម្តែង របស់ គាត់ ធ្វើ អោយដៃ គូរ រួម ភេទ ខ្លាច ។

៦. ដៃគូរ មិន យល់ព្រម ៖ នៅ ពេល ដែល មានការ លំបាក រវាង នៃ គូរ ទាំង សងខាង មនុស្ស ប្រុស ជា ច្រើន នឹង មិន ចង់ រួម ភេទ ទៀត ឬ បដិសេធន៍ នូវ សំណើរ របស់ ដៃគូរ ដើម្បី រួម ភេទ ។ មនុស្ស ប្រុស មួយ ចំនួន តែង ដាក់ ទណ្ឌកម្ម ដល់ ដៃគូរ របស់ ខ្លួន ដោយ មិន ព្រម រួម ភេទ ជាមួយ ប៉ុន្តែ អ្នកខ្លះ ទៀត មិនមែន យក បញ្ហា ដាក់ ទណ្ឌកម្ម នេះ ជា ធំ នោះ ទេ តែ ពួក គេ មិន អាច ផ្តោតអារម្មណ៍ ដើម្បី រួម ភេទ បាន នៅ ពេល ដែល បញ្ហា មិន ទាន់ បាន ដោះស្រាយ ។

៧. ភាព តានតឹង ៖ ភាព តានតឹង អាច កើតឡើង ក្នុង ទំ រង ជា ច្រើន ប្រភេទ ដូច ជា វិបត្តិ នៃ បញ្ហា ហិរញ្ញវត្ថុ សមាជិកគ្រួសារ ឬ បុគ្គល ផ្ទាល់ មាន ជំងឺ មានការ ប្រ គួ ត ប្រជែង ក្នុង កន្លែងធ្វើការ ខ្វល់ខ្វាយ ពី ការ ថែទាំ ឪពុក ម្តាយ និង បញ្ហា ទៅ លើស មា ជិត គ្រួសារ ។ ពិត ណាស់ វា ពិតជា មាន បញ្ហា ច្រើន ណាស់ ដែល ធ្វើ អោយ កើត មាន ភាព តានតឹង ក្នុង ចិត្ត ។

៨. ការ ជួយ ខ្លួនឯង រំខាន ដល់ ការ រួម ភេទ ជាមួយ ដៃគូរ ៖ នេះ គឺជា ប្រធានបទ ដ៏ ក្តៅ គគុក មួយ ចាប់តាំងពី មានការ រីក ដុះដាល នៃ វិស័យ អ៊ី ន ធើ ណិ តម ក ។ វា ហាក់បីដូចជា មាន អ្នក ស្រាវជ្រាវ មួយ ចំនួន ក្នុង វិស័យ នេះ យល់ ឃើញ ថា មនុស្ស ប្រុស ជា ច្រើន ដែល មិន បាន រក ធនធាន ណា សំរាប់ ភ្ញោ ច អារម្មណ៍ ផ្លូវភេទ ( ទស្សនាវដ្តី ន៍ វី ដេ អូ ភាពយន្ត ) ទេ តែ បែរជា ងាក មក រក ការ មើលរូប ភាព តាម រយៈ អ៊ី ន ធើ ណេ ត ដើម្បី ដាស់ ការ សំរើប ផ្លូវភេទ ទៅ វិញ ។ សំរាប់ គូរ ស្វាមីភរិយា មួយ ចំនួន បញ្ហា ខាងលើ នេះ អាច ធ្វើ អោយ មានការ ខ្វាយខ្វល់ ជា ច្រើន សំរាប់ ពួក គេ ជា ពិសេស ការ មើលរូប ភាព ដើម្បី ជា ជំនួយ ដល់ ការ រួម ភេទ តែ ម្នាក់ឯង ហើយ បែរជា ទុក ដៃគូរ រួម ភេទ ចោល ទៅ វិញ ។ មនុស្ស មួយ ចំនួន តែង ចង់បាន នូវ ការ ជំនួស ដោយ មិន រួម ភេទ ជាមួយ គ្នា ប៉ុន្តែ ដៃ គួរ ខ្លះ ទៀត មានការ សាំ ចិត្តនឹង ការ ធ្វើ ដូច្នេះ ហើយ មិន សប្បាយចិត្ត ទៀត ផង ។

៩. ខ្លាច នូវ ភាព ស្និទ្ធស្នាល ៖ មនុស្ស ប្រុស មួយ ចំនួន ដែល មាន ទំនាក់ទំនង ជាមួយ ដៃគូរ គួរ អោយ រ៉ូ មែន ទិច រហូត ដល់ ជិត ក្លាយជា បងប្អូន ទៅ ហើយ ។ ការ ទំនាក់ទំនង ដែល ពួក គេ ធ្លាប់ មាន ពី មុន មក ធ្វើ អោយ កំរិត នៃ ភាព ស្និ ទ្ធិ ស្នាល បន្ថែម អោយ ការ ស្និ ទ្ធិ ស្នាល លើ ការ រួម ភេទ ក៏ ខ្ពស់ ទៅ តាម គ្នា ដែរ ។ វា ប្រហែលជា ពិបាក ក្នុង ការ ស្រមើស្រមៃ ថា មនុស្ស ម្នាក់ អាច មាន ភាព ស្និទ្ធស្នាល ខ្លាំង បាន ហើយ នេះ ក៏ ជា ប្រការ មួយ ជំរុញ អោយ អ្នកឯកទេស ខាង ផ្លូវភេទ ជា ច្រើន យល់ ជា វា គឺជា បញ្ហា ចម្បង មួយ ដែល បណ្តាល អោយ មានការ ថយ ចុះ នៃ ការ រួម ភេទ សំរាប់ គូរ ស្វាមីភរិយា ។

១០. ពិបាក ក្នុង ការ បំពេញ មុខងារ ផ្លូវភេទ ៖ មនុស្ស ប្រុស ជា ច្រើន ដែល មាន បញ្ហា ងាប់ លិង្គ ឬ យល់ ថា ពួក គេ ឆាប់ ចេញ ទឹកកាម ពេក និង អាច ធ្វើ អោយ ពួក គេ ចេញ ឆ្ងាយ ពី ការ រួម ភេទ ជាមួយ ដៃគូរ ។ លើស ពី នេះ ទៅ ទៀត ការ ប្រឈម មុខ នឹង អ្វី ដែល ធ្វើ អោយ អារម្មណ៍ កើតជា ការ បរាជ័យ ជា ពិសេស ទៅ លើ ទំនៀមទម្លាប់ ដែល ដដែល ៗ សុទ្ធសឹងតែ ធ្វើ អោយ មនុស្ស ប្រុស គ្រប់ គ្នា មិន ចង់ រួម ភេទ តទៅ ទៀត៕