ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សំណង់ស្ថាបត្យកម្មព្រះវិហារដ៏ស្កឹមស្កៃនៃព្រះវិហារវត្តស្លែងមានទទឹង១២ម៉ែត្រ,បណ្តោយ៣៧ម៉ែត្រ,កំពស់៣៣ម៉ែត្រជាសំណង់ស្ថាប ត្យកម្មបុរាណបែបព្រះពុទ្ធសាសនារចនាបទខ្មែរនាសម័យឧត្តុង្គ និង សម័យចតុមុខ បូកបញ្ចូលគ្នាដែលទើបស្ថាបនាសាងសង់ហើយរួចរាល់ជាស្ថាពរចំណា យអស់ថវិកា ៨ សែន២ម៉ឺន៧៣០ដុល្លារួមទាំង សមិទ្ធផលសាសនាដ៏ទៃទៀតចំណាយអស់ថវិកាសរុប ១ លាន២ម៉ឺន៥ពាន់២៣០ដុល្លា បានប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមា តាមប្រពៃណីព្រះពុទ្ធសាសនារយៈពេល៤យប់៥ថ្ងៃពីថ្ងៃ សុក្រ៣កើត ដល់ថ្ងៃអង្គារ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១ដល់ថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២២។

ព្រះសង្ឃ គណៈកម្មការវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្តបានលើកឧទ្ទិសមហាសមិទ្ធផលនៃសំណង់ស្ថាបត្តកម្មព្រះវិហារថ្មី ក្នុងវត្តស្លែងនិងទីអារាមវត្តស្លែង ថាព្រះវិហាមរតក ប៊ុន ស៊ាងលី ចាប់ពីពេលនេះតទៅ ។ នៅក្នុងពិធីតាមបែបសាសនាដែលដឹកនាំដោយសម្តេចព្រះពោធិវង្ស អំ លីមហេង សង្ឃនាយករង ទី១,សម្តេចព្រះវ័ន្តរ័ត្ន ណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាៈជាណាចក្រកម្ពុជាព្រមទាំងវត្តមានមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សាមលេន,ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ,លោកជំទាវ ប៊ុន សុថា ព្រមទាំង បុត្រនិងចៅៗ ។

នៅក្នុងពិធីតាមបែបសាសនានោះមានការប្រារព្វពិធីក្រុងពាលីពិធីដង្ហែរដុំនិម្មិតសីមាចូលទៅកាន់ព្រះវិហាថ្មី ដើម្បីធ្វើបទនមសិកាព្រះរតនត្រ័យ សមា ទានសិល៍ វេរដុំនិម្មិតសីមា និងព្រះវិហារថ្មី ប្រគេនចំពោះព្រះសង្ឃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត សំដែងធម្មវិសេសទេសនា។ ពិធីអភិសេកព្រះពុទ្ធរូប និងគំនូរបុរាណក្នុងព្រះវិហារ និមន្តព្រះសង្ឃ១៣៧អង្គ ធ្វើសិមាកម្មក្នុងព្រះវិហារថ្មី។ សូមបញ្ជាក់ថា វត្តស្លែងជាវត្តចាស់បុរាណមួយ ក្នុងចំណោមវត្តចាស់ៗ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ មានអាយុកាលជាង ៣០០ឆ្នាំមកហើយ ដែលមាន ទទឹង១៥០ម៉ែត្របណ្តោយ ២៤០ ម៉ែត្រមានទីតាំងភូមិសាស្រ្តស្ថិតក្នុងភូមិស្លែ ឃុំគោកព្រេច ស្រុកគីរីវង់ខេត្តតាកែវ ។ វត្តស្លែងគឺជាទីអារាមដ៏មានវ័យចំណាស់មួយក្នុងចំណោមទីអា រាមចាស់ៗក្នុងស្រុកគីរីវង់ត្រូវបានកសាងឡើងនៅចុងសតវត្សទី ១៦ នៃគ្រឹៈសករាជ ១៦២២ នេះបើយោងតាមសិលាចារិកលើ ចេតីយ៍បុរាណ និងវត្ថុបុរាណមួយចំនួនដូចជាប្រាក់ ឌួងនិងដុំសីមាចាស់ដែលប្រទះឃើញនៅក្នុងអន្លងសីមាព្រះវិហាចាស់សម័យដើមដែលបុព្វបុរសជំនាន់នោះបានបញ្ចុះព្រមទាំងឯកសាររស់ពីព្រឹទ្ធាចារ្យចាស់ទុំដំណាលតៗគ្នា ។

មូលហេតុដែលហៅថាវត្តស្លែងដោយសាវត្តនេះកសាងឡើងលើកំពូលភ្នំមួយមានឈ្មោះថា ភ្នំជីងចក់ហើយភ្នំនេះសំបូរទៅដោយដើមស្លែងធំៗ ទើបព្រះគ្រូចៅអធិការព្រមទាំងចាស់ ព្រឹទ្ធាចារ្យដែលជាស្ថាបនិកវត្តនេះដំបូងឯកភាពគ្នាប្រសិទ្ធនាមឈ្មោះ វត្តស្លែងចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន។ ចាប់តាំងពីបដិសន្ធិឡើងទីអារាមបុរាណនេះបានឆ្លង កាត់នូវព្រះគ្រូចៅអធិការជាច្រើនប៉ុន្តែគិតចាប់តាំងពីក្រោងថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ទីអារាមវត្តស្លែងក៏ដូចជាទីអារាមនានានៅទូទាំងប្រទេសបានបើកឲ្យដំណើរការគោរព ប្រតិបត្តិឡើងវិញទៅតាមជំនឿសាសនាក៏ដូចជាការរស់រានមានជីវិតរបស់ប្រទេសនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្នវត្តស្លែងបានដឹកនាំកសាងឆ្លងកាត់ព្រះចៅអធិការចំនួន ៤ ព្រះអង្គមកហើយក្នុងនោះព្រះចៅអធិការជំនាន់ទី១ ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ ១៩៩៣ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រះនាម ណំ ហេង។ ព្រះចៅអធិការជំនាន់ទី២ ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០០ដឹកនាំដោយព្រះគ្រូចៅអធិការព្រំនាមឌុច សារុន ។ ព្រះចៅអធិ ការជំនាន់ទី៣ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រះនាម ធរ ចាន់ប៊ុនធឿន និង ព្រះចៅអធិការជំនាន់ទី៤ ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្នដឹកនាំដោយ ព្រះគ្រូចៅអធិការ ព្រះនាម ហៀម វង្ស ។ ក្រោមការដឹកនាំរបស់ព្រះរតនចារី ហៀម វង្ស ជាព្រះចៅអធិការ រួមជាមួយព្រះសង្ឃ លោកអាចារ្យ គណៈកម្មការបានផ្តួចផ្តើមកសាង សមិទ្ធផលនានាក្នុងវត្តស្លែងក្នុងនោះរួមមាន សាលាធម្មសភា ១ខ្នង ចំណាយអស់ថវិកាជាង ២៩ម៉ឺនដុល្លា ជួសជុលព្រះវិហារចាស់ឡើងវិញ ចំណាយអស់ថវិកា ១ម៉ឺន៧ពាន់៩០០ ដុល្លារៀបការ៉ូឡាជុំវិញព្រះវិហារនិងសាលាធម្មសភា អស់ថវិកា១ម៉ឺន៣ពាន់ ៥០០ដុល្លា សាងសង់ក្លោងទ្វារអស់ថវិកា ១ម៉ឺន៣ពាន់ដុល្លា ជីកស្រះទឹក ទទឹង៤៥ម៉ែត្របណ្តោយ៧៥ ម៉ែត្រជំរៅ៣ម៉ែត្រអស់ថវិកា ១ម៉ឺន៥ពាន់ដុល្លា រួមទាំងកសាងសមិទ្ធផលជាច្រើនទៀត ចំណាយអស់ថវិកាសរុប ៣សែន៩ម៉ឺន៦ពាន់៧៩០ដុល្លាអាមេរិក សមិទ្ធផលទាំងអស់នេះ កើតចេញដោយសទ្ធាជ្រះថ្លារបស់សប្បរសជនក្នុងនិងក្រៅប្រទេស រួមមានអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រនិងចៅៗសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រ និងចៅៗមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភ ប៊ុន សាមលេន និង មហាឧបាសកពុទ្ធសាសនូបត្ថម្ភ គីម ទូច ព្រមទាំងបុត្រនិងចៅ ៗ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រនិងចៅៗ ឯក ឧត្តម តាន់ បញ្ញាវុធនិងលោកជំទាវ ប៊ុន សុថា ព្រមទាំងបុត្រនិងចៅ ៗ។ សូមបញ្ជាក់ដែរថា ព្រះវិហារមរតក ប៊ុន ស៊ាងលី និងសមិទ្ធផលនានាក្នុងទីអារាមវត្តស្លែង និងប្រារព្វពិធី បញ្ចុះខណ្ឌសីមា សម្ពោធឆ្លងដើម្បីវេរប្រគេនព្រះសង្ឃទុកជាសម្បត្តិគរុភណ្ឌជាតិ នៅថ្ងៃទី៥កក្កដាដោយបានការអញ្ជើញជាអធិបតីឯកឧត្តមឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោ ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕