ដោយ:សុផល/ទីក្រុងញូវយ៉ក៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស. ច.គ.)  បានដឹកនាំគណៈ ប្រតិភូកម្ពុជាចំនួន០៣រូបអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ សកល ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធានាឱ្យមានសកម្មភាពប្រចាំទសវត្សរ៍ និងការផ្សព្វផ្សាយ ។

កិច្ចប្រជុំកំពូលនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជា ជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃ៣០ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានអញ្ជើញឡើងធ្វើសេចក្តីថ្លែងការណ៍ក្នុងលេខរៀងទី៥ក្នុង ចំណោមតំណាងប្រទេស និងរដ្ឋជាសមាជិកសរុបចំនួន៧៧ ដោយបានលើកឡើងថា៖ គ្រោះថ្នាក់ ចរាចរណ៍ជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា ពោលគឺ៖ ក្នុងមួយថ្ងៃៗគិតជាមធ្យមមានមនុស្ស៥បានស្លាប់ និងរងរបួស១០នាក់ តាមដងផ្លូវក្នុងប្រទេសកម្ពុជា។ យោងតាមការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រទេសកម្ពុជាបានខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ២,៥% ទៅ៣%ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរ ណ៍” និងបានបន្តទៀតថា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាល និងការជួយឧបត្ថម្ភជ្រោមជ្រែងពីបណ្តាដៃគូអភិវឌ្ឍន៍ កម្ពុជាសម្រេចបាននូវសមិទ្ធផលគួរទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតមនុស្ស។

លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលមានសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាអនុប្រធាន អចិន្ត្រៃយ៍ ទទួលខុសត្រូវលើគោល នយោបាយសុវត្ថិភាពចរាចរណ៍ អគ្គស្នងការនគរបាលជាតិជាអនុប្រធានទទួលបន្ទុករឹតបន្តឹងការអនុ វត្តនិងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមជាសមាជិក។ លើសពីនេះទៀត អនុគណៈកម្មាធិការនៅថ្នាក់ខេត្តដែលដឹកនាំដោយអភិបាលខេត្ត ត្រូវបានបង្កើតឡើងដើម្បីអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរ ណ៍ នៅថ្នាក់ខេត្ត។ គ.ស.ច.គ. មានរបបប្រជុំប្រចាំខែ ដើម្បីពិនិត្យសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ និងដាក់ចេញវិធានការទប់ស្ថាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យបានទាន់ពេលវេលា។ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់គោលការណ៍លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងស្ថានភាពមូលដ្ឋានដើម្បីបង្ការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍ និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងស្វិតស្វាញក្នុងការលើកកម្ពស់នូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា និងបានស្នើសុំការគាំទ្របន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

បន្ទាប់មក លោកទេសរដ្ឋមន្ត្រី បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រទេស ម៉ូហ្សំប៊ិកដើម្បីចែករំលែកអំពីការអនុវត្តល្អលើការងារសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ដែលកម្ពុជាបានអនុវត្តកន្លងមក ទាក់ទង នឹងការអប់រំផ្សព្វផ្សាយ តាមរយៈការចែកមួកសុវត្ថិភាព ការចែកស្ទីកឃ័រចំណាំងផ្លាត វីដេអូស្ពតអប់រំ ការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោកដល់វិស័យឯកជន កម្មវិធីដកពិន្ទុបណ្ណបើកបរ ការពិន័យចំពោះអ្នកល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចជាការមិនពាក់ខ្សែ ក្រវាត់សុវត្ថិភាព បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ការបើកបរលើសល្បឿនកំណត់ ព្រមទាំងចែករំលែកនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ ការងារចុះបញ្ជីយានយន្តតាម Online QR Code លើបណ្ណបើកបរ និងផ្លាកលេខសំគាល់យានយន្តដល់ប្រទេស ម៉ូហ្សំប៊ិក (Mozambique )ផងដែរ។

សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០ ដល់ឆ្នាំ២០២០ របស់ប្រព័ន្ធជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (RCVIS) មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺ៖ល្មើសល្បឿនជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព និងស្រវឹង។ កំហុសក្នុងការ រចនាផ្លូវ និងកង្វះលក្ខណៈបច្ចេកទេសយានជំនិះក៏បានរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។ យើងបានពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចរាចរ ណ៍ផ្លូវគោក និងទសវត្សរ៍នៃសកម្មភាពឆ្នាំ២០១១-២០២០។ យើងបានជួយសង្គ្រោះជីវិតមនុស្ស ៤.៥៦១នាក់ក្នុងអំឡុងពេលនេះ បើធៀបនឹង គោលដៅរបស់យើងដែល មានចំនួន ៧.៣៣៨ នាក់។

បន្ទាប់ពីសេចក្តីប្រកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៣ស្តីពីសុវត្ថិ ភាពចរាចរណ៍ផ្លូវគោកនៅទីក្រុង Stockholm និងផែនការសកលដែលដាក់ចេញដោយអង្គការសុខភាពពិភពលោក និងគណៈកម្មការ តំបន់របស់អង្គការសហប្រជាជាតិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានបង្កើតទសវត្សរ៍នៃ សកម្មភាពសម្រាប់ឆ្នាំ២០២១-២០៣០ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%។ ថ្មីៗនេះយើងបានដាក់បង្ហាញ Mobile App សម្រាប់ប៉ូលិសចរាចរណ៍របស់យើង ដើម្បីធ្វើការដកពិន្ទុ ដោយស្វ័យប្រវត្តិចំពោះការល្មើស ច្បាប់ចរាចរណ៍ និងកំពុងចាប់ផ្ដើមដំឡើងកាមេរ៉ាចាប់ល្បឿននៅតាមផ្លូវ ជាតិរបស់យើង។ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងទេ។ យើងត្រូវការទាំងវិស័យសាធារណៈ និងឯកជន អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសហការជាមួយរដ្ឋាភិបាល ដើម្បីអប់រំអ្នកប្រើប្រាស់ផ្លូវអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោក។ ក្នុងន័យនេះ គ.ស.ច.គ. បាន និងកំពុងសហការជាមួយសភាពាណិជ្ជកម្មក្នុង ប្រទេសកម្ពុជា ដើម្បីឱ្យអប់រំបុគ្គលិករបស់ពួកគេអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕Ph