ឆ្នាំជូត
រាសីល្អជាមធ្យម។ការរស់នៅបើមានបញ្ហាអ្វីសំខាន់លោកអ្នកអាចពិភាក្សាជាមួយបងប្អូនទុកចិត្តបានថ្ងៃនេះពីព្រោះថាការសម្រេចចិត្តដោយពុំមានអ្នកពិភាក្សាពេលខ្លះលោកអ្នកអាចធ្លាក់ទឹកដោយប្រការណាមួយផង។ចំពោះការប្រកបការងារអ្វីក៏ដោយលោកអ្នកតែងជួបបញ្ហាបន្តិចបន្តួចចូលយាយីនាំជួបការលំបាក។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរ វិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេតែងមានរឿងរកាំចិត្តច្រើន។
រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តនិងពាក់មុខយក្សដាក់គ្នាមិនតិចដែរទេ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាធ្វើឱ្យមានការរីកចម្រើនច្រើនរឿងក្នុងនេះមិនថាបញ្ហា ការងារ ប្រាក់កាស និងរឿងផ្ទាល់ខ្លួន។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ និងមានការចេះអត់ឱនឱ្យគ្នាល្អប្រពៃ៕
ឆ្នាំខាល
រាសីស្រុតចុះ។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញដែរ ។ការប្រកបការងារលោកអ្នកគប្បីប្រយ័ត្នប្រយែងក្រុមមនុស្សពីព្រោះថាងាយបង្កបញ្ហាមកឱ្យណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។
សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះជាពិសេសមុនចុះហត្ថលេខា ឬសន្យាអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានម៉ត់ចត់ពីព្រោះថាងាយជួបនូវបញ្ហាខាតប្រយោជន៍ច្រើនជាងទទួលផលប្រយោជន៍។ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ច្រើន៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនត្រូវ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយ។
សម្ព័ន្ធគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និង កំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសលោកអ្នកអាចទទួលដំណឹងអ្វីមួយឱ្យសប្បាយចិត្ត ហើយពិសេសក្រុមមនុស្សខ្លះដែលធ្លាប់តែធ្វើអាក្រក់អាចងាកមកជួយបញ្ហាមួយចំនួនថែមទៀត។ដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសល្អគួរសម។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះទោះមានរឿងអ្វីក៏ដោយចូរលោកអ្នកចេះរំងាប់ចិត្តឱ្យត្រជាក់ ដាច់ខាតមិនត្រូវតបតដោយកំហឹងទល់នឹងកំហល់ឡើយ ទើបរឿងតូចមិនក្លាយជារឿងធំ។ចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារតាមបណ្តាក្រុមហ៊ុន ឬរោងចក្រនានា ចូរកុំបង្ករឿងឈ្លោះប្រកែកជាមួយចៅហ្វាយនាយឱ្យសោះ ។ប្រយ័ត្នបាត់បង់តួនាទី និងកន្លែងការងារ។ការប្រកបរបររកស៊ីជួញដូរចូរអ្នកកុំរកបានដោយតានតឹង តែចាយធូរឱ្យសោះប្រយ័ត្នពេលខ្វះមុខខ្វះក្រោយមិនងាយរត់ទៅរកគេសោះឡើយ។
គូស្នេហ៍ប្រុសស្រីកើតមានការរកាំរកូសចំពោះគ្នាច្រើន៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះជាពិសេសមុនចុះហត្ថលេខា ឬសន្យាអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានម៉ត់ចត់ពីព្រោះថាងាយជួបនូវបញ្ហាខាតប្រយោជន៍ច្រើនជាងទទួលផលប្រយោជន៍។ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ ម្ល៉ោះហើយក្នុងរង្វង់គ្រួសារបើមានបញ្ហាអ្វីអាចធ្វើការដោះស្រាយបានហើយ។ការប្រកបការងារតែងចាប់ផ្តើមដ៏ល្អនិងទទួលផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកបើជួបបញ្ហាលំបាកនឹងបានធូរស្រាល ហើយរឿងរាវខ្លះដែលអាក្រក់អាចប្រែមកល្អវិញ។ថ្ងៃនេះបើលោកអ្នកសម្លឹងលើកិច្ចការងារឬចុះធ្វើអ្វីមួយនោះនឹងឆ្លើយតបជាផ្លែផ្កាគ្រាន់កក់ក្តៅ។បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួន ហើយនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំច
ដួងរាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកលូតលាស់ទៅមុខសន្សឹមៗប៉ុន្តែយ៉ាងណាបញ្ហារកាំផ្លូវចិត្តក៏មានច្រើនចំពោះមុខ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេឱ្យប្រយ័ត្នជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំកុរ
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ និងមិនត្រូវប្រកាន់ចិត្តឆេវឆាវឡើយពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញ។ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។ក្រៅពីនេះមិនត្រូវប្រកបការងារណាដែលសំខាន់ឬធំដុំឡើយពីព្រោះថាផលមិនល្អមានច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនណយទេ៕