​ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃ​សៅរ៍ ទី​០២ ខែកក្កដា ឆ្នាំ​២០២២ នាទី​ស្នាក់ការ​គណៈកម្មាធិកា​រ​គណបក្ស​ខណ្ឌចំការមន បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ និង​សមាជិក​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ ក្រោម​អធិបតីភាព​លោក ថេ​ង សុ​ថុល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌចំការមន​។​

​កិច្ចប្រជុំ​ខាងលើ មាន​របៀបវារៈ​ដូចខាងក្រោម​៖
១-​ផ្សព្វផ្សាយ​របាយការណ៍​បូកសរុប​ស្ដីពី​ការដកពិសោធន៍​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥ ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២​។​
២-​ផ្សព្វផ្សាយ​លទ្ធផល​កិច្ចប្រជុំ​ការងារ​ចាត់តាំង​កសាង​គណបក្ស​។​
៣-​កម្មវិធី​បណ្ដុះបណ្ដាល​អ្ន​ក​គ្រប់គ្រង​ទិន្នន័យ​តាម​ខណ្ឌ (Data Entries)​។​៤-​ផ្សេងៗ​៕​