ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សម្រាប់​ថ្ងៃទី​៣​កក្កដា​នេះ ព្រឹត្តិការណ៍ AFF BOYS U19 CHAMPIONSHIP 2022 ដែល​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ចាប់ផ្ដើម​ហើយ​។ នេះ​ជាការ​ប្រកួត​ថ្នាក់​តំបន់​ដែលមាន​ប្រទេស​ចំនួន​១១​ចូលរួម​។ ក្រុម​កម្ពុជា​នឹង​ជួប​ជាមួយ​ក្រុមយុវជន​អាយុ​ក្រោម​១៩​ឆ្នាំ របស់​សឹង្ហ​បូរី​មុនគេ​។​

​ក្រុមយុវជន​អាយុ​ក្រោម ១៩​ឆ្នាំ កម្ពុជា ឈរ​នៅ​ពូ​ល B ជាមួយ ម៉ាឡេស៊ី​, ឡាវ​, ទី​ម័​រ​ខាងកើត និង សិង្ហ​បុរី​។ ចំណែក​ពូ​ល A មាន​ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី​, វៀតណាម​, ថៃ​, ព្រុយ​ណេ​, ហ្វីលីពីន និង មី​យ៉ាន់​ម៉ា ។​

​តាម​កាលវិភាគ នៃ​ការប្រកួត កម្ពុជា បន្ទាប់ពី​ជួប សឹង្ហ​បូរី មុនគេ នោះ​បន្ទាប់មក នៅ​ថ្ងៃទី​៥ កក្កដា ជួប​ជាមួយ ម៉ាឡេស៊ី នៅ​ថៃទី​៧ កក្កដា ជួប​ជាមួយ ឡាវ និង​ចុងក្រោយ ជួប​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​១១ កក្កដា​។​

​សូម​ជូនពរ​ដល់​ក្រុម​វ័យ​ជំទង់​របស់​កម្ពុជា​ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ទី​១ និង​នៅក្នុង​ការប្រកួត​ជា​បន្ដបន្ទាប់​ទៀត​៕​