ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែកក្កដា ឆ្នាំ​២០២២ សមាគម​អតីតយុទ្ធជន​កម្ពុ​ជាខ​ណ្ឌ​ទួលគោក ដឹកនាំ​ដោយ លោក​ជា ពិសី អភិបាលខណ្ឌ​ទួលគោក និង​ជា​ប្រធានកិត្តិយស​សមាគម​ខណ្ឌ អមដំណើរ​ដោយ លោក​អធិការរង​នគរបាល​ខណ្ឌ លោក​តំណាង​យោធភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ លោកស្រី​ប្រធានការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម​ខណ្ឌ និង លោកនាយ​ប៉ុស្តិ៍​សង្កាត់​បឹងកក់​ទី​២ បាន​ចុះ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ទៅ​ប្រគល់ជូន ដល់​គ្រួសារ សមាជិកសមាគម ដែល​បានទទួល​មរណភាព​ចំនួន ០៣ គ្រួសារ រួមមាន ៖
១- សព ឈ្មោះ ស៊ឹម សំបូរ ភេទ​ប្រុស​ជា​នគរបាល​ចូលនិវត្តន៍​។​
២-​សព​ឈ្មោះ កែវ ផែន ភេទ ប្រុស ជា នគរបាល​ចូលនិវត្តន៍​។​
៣- សព​ឈ្មោះ ន័យ សារុន ភេទ ប្រុស ជា​យោធា​ចូលនិវត្តន៍​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​អភិបាលខណ្ឌ បាន​ពាំ​នាំយក អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​ប្រធាន​សមាគម មក​ឧបត្ថម្ភ​ដល់ គ្រួសារ​សព​ទាំង​០៣ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គ​.​ក ទឹកត្រី ០១ យួរ ម៉ាស់ ០១​ប្រអប់ ជែ​លលា​ងៃ ០១ ដប និង​ថវិកា ៤,០០០,០០០ រៀល​៕​