​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ យ៉ាងហោច​ណាស់​មនុស្ស​ពីរ​នាក់​ត្រូវបាន​សម្លាប់​និង​បី​នាក់​រងរបួស​នៅពេល​គ្រាប់បែក​មួយ​ត្រូវ​បាន​ទម្លាក់​ចេញពី​យន្តហោះ​មី​យ៉ាន់​ម៉ា​ ខុស​គោលដៅ​ហើយ​ធ្លាក់​ចូល​​ភូមិ​កា​រ៉ែ​ន​មួយ​នៅ​ចម្ងាយ​តែ​៤០០​ម៉ែត្រ​ពី​ព្រំដែន​ថៃ​កាលពី​យប់​ថ្ងៃ​សុក្រ​។​

​ឧបទ្ទវហេតុ​នេះ​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​យន្តហោះ​MiG-29 មួយ​គ្រឿង​របស់​មី​យ៉ាន់​ម៉ា​បាន​ហោះចូល​ក្នុង​ដែនអាកាស​ថៃ​នៅ​លើ​ស្រុក​ជាប់​ព្រំដែន​មួយ​ក្នុង​ខេត្ត​តាក​(Tak)​របស់​ថៃ តែ​រដ្ឋាភិបាល​យោ​​ធា​មី​យ៉ាន់​ម៉ា​បាន​សុំទោស​និង​នាយករដ្ឋមន្ត្រី​ថៃ​បាន​ចាត់ទុក​វា​ថា​ជា​«​ឧបទ្ទវហេតុ​មិន​ធំដុំ​»​។​

​ការវាយប្រហារ​កាលពី​យប់​ថ្ងៃ​សុក្រ​បាន​បង្ខំ​អោយ​អ្នកភូមិជិត​១០០​នាក់​ភៀសខ្លួន​ឆ្លងកាត់​ព្រែ​ន​ចូល​ខាង​ទឹកដី​ថៃ​។​

​គេ​ថា​យោធា​មី​យ៉ាន់​ម៉ា​បាន​ប្រើ​យន្តហោះ MiG-29​ដើម្បី​ទម្លាក់​គ្រាប់បែក​ធំ​មួយ​លើ​ទីតាំង​យោធាក្រុមជនជាតិភាគតិច​កា​រ៉ែ​ន​នៅ​ភូមិ ធី​បា​បូ​(Thibabo)​ក្នុង​ទីប្រជុំជន​មី​យ៉ាវ៉ា​តឌី​(Myawaddy)​តែ​គ្រាប់​បាន​ធ្លាក់​ចំ​កណ្តាល​​ភូមិ​។​

អ្នក​ស្លាប់​និង​របួស​ក្នុង​ការវាយប្រហារ​នេះ​ជា​ជន​ស៊ីវិល​ដែល​កំពុង​ទទួល​ទា​ហ​អាហារ​នៅក្នុង​ផ្ទះ​របស់​គេ​។​ការវាយប្រហារ​នេះ​នៅ​ចម្ងាយ​តែ​៤០០​ម៉ែត្រ​ពី​ព្រំដែន​ថៃ រីឯ​អ្នករងរបួស​ត្រូវបាន​ដឹក​តាម​ទូក​​ទៅ​ព្យាបាល​នៅ​ពេទ្យ​ថៃ​។​

​ក្រោយ​ការវាយប្រហារ អ្នកភូមិ​កា​រ៉ែ​ន​៩២​នាក់ ភាគច្រើន​ជា​ស្ត្រី​និង​កុមារ បាន​ភៀសខ្លួន​ឆ្លងទន្លេ​មក​ជ្រកកោន​នៅក្នុង​ភូមិ​ថៃ​មួយ​៕

​យន្តហោះ​MiG-29 មួយ​គ្រឿង​របស់​មី​យ៉ាន់​ម៉ា​បាន​ហោះចូល​ក្នុង​ដែនអាកាស​ថៃ​នៅ​លើ​ស្រុក​ជាប់​ព្រំដែន​មួយ​ក្នុង​ខេត្ត​តាក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​