កូវីដ-១៩៖ ថ្ងៃនេះ មានអ្នកឆ្លងថ្មី ៦នាក់, ជាសះស្បើយ គ្មាន, ស្លាប់ថ្មី គ្មាន
ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ គ្មាន និងអ្នកស្លាប់ថ្មី គ្មាន ។ ក្នុងនេះ ករណីឆ្លងសហគមន៍ ៥នាក់ ជាករណីសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស , ករណីនាំចូលថ្មី ពីក្រៅប្រទេស ១នាក់។
បើគិតចាប់ពីថ្ងៃទី៨ ឧសភា មកដល់ថ្ងៃ ២៧ មិថុនា គឺមានរយ:ពេល ៥១ថ្ងៃ ជាប់គ្នា ដែលគ្មានអ្នកឆ្លងជំងឺកូវីដ -១៩ ថ្មី ។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី២ កក្កដា គឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ជាថ្មីឡើងវិញ ចំនួន ៣៦ នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លង សរុប ១៣៦.២៩៦ នាក់ , អ្នកជាសះស្បើយ ១៣៣.២០៦ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍ សរុប ១៤.៤៩០ នាក់ , ករណីនាំចូល ពីក្រៅប្រទេស សរុប ២១.២២២ នាក់។
សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖