ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយ ឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ព្រមទាំងភារៈធារីស្តីទី ស្ថានទូតអូស្ត្រាលី ប្រចាំមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ។
កិច្ចពិភាក្សាបានផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាព នៃកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ប្រាំចំណុច ដោយរួមទាំងការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា៕/V