ដោយៈ ប.ខុន / ភ្នំពេញៈ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាមច្ឆជាតិ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមបើកការដ្ឋានចាក់ក្រាលកៅស៊ូផ្លូវ លើខ្នងទំនប់អាងទឹកត្រពាំងថ្ម ដែលមានប្រវែង សរុប ២១ គីឡូម៉ែត្រ ពីចំណុចទីតាំងព្រំប្រទល់ឃុំពន្លៃ ដល់ព្រំប្រទល់ឃុំណាំតៅ ស្រុកភ្នំស្រុក។
គ្រឿងចក្រដែលក្រសួង បានប្រើប្រាស់នៅការដ្ឋាននេះ មានចំនួន ៣៧ គ្រឿង រួមមាន នីវីល័រ ៣គ្រឿង រ៉ូឡូ៦គ្រឿង អេចស្កាវ៉ាទ័រ១៥គ្រឿង រថយន្តបែន១០គ្រឿង ឡានទឹក៣គ្រឿង៕/V