​ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញ​៖​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា បន្ទាប់ពី​ការខកខាន​អស់​រយៈពេល​២​ឆ្នាំ​ដោយសារ​បញ្ហា​វិបត្តិ​កូ​វីដ​-១៩ បាន​ត្រូវ​រៀបចំ​ជាថ្មី​នៅ​ថ្ងៃទី​០២​និង​ទី​៣ ខែ​កក្ក​ដា ឆ្នាំ​២០២២ នៅសាល​ពិព័រណ៍ ដឹ ព្រី​មៀរ សេន​ធ័​រ សែន​សុខ រាជធានីភ្នំពេញ។

​ក្នុងឱកាស​នេះ​ផងដែរ បុរី ​អេ​ច​អឹម ​ឡាក់​គី ​ហូ​ម ​ក៏បាន​ចូលរួមចំណែក​ឧបត្ថម្ភ​ដើម្បី​ជួយ​ឱ្យមាន​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​នេះ ផងដែរ​។ បន្ថែម​ពីនេះ​ទៅទៀត​បុរី អេ​ច អឹម ឡាក់​គី​ហូ​ម បានផ្ដល់​ជូន​ប្រ​ម៉ូ​សិន​ពិសេស​មិន​ធ្លាប់មាន​ពីមុនមក គឺ​ទិញ​ផ្ទះ ទទួលបាន​ដូចជា​៖ ទូរ​តាំង ម៉ាស៊ីនត្រជាក់ ឈុត​សា​ឡុង​ដ៏​ស្រស់ស្អាត ព្រមទាំង​តម្លើង​ជូន​ភ្លើង​២០ អំពែរ ថែម​ជូន ឈុត​ផ្ទះបាយ ទូរ​ទឹកកក ម៉ាស៊ីន​បោក​សម្លៀកបំពាក់ និង​ច​ង្ក្រា​ន្ដ​ហ្គាស យ៉ាង​ទាន់សម័យ​ថែមទៀត ។​ក្រៅពីនេះ​នៅមាន​ម៉ូតូ ហុងដា​ឌ្រី​ម សេរី​២០២២ ចំនួន ១​គ្រឿង ព្រមទាំង​បញ្ចុះតម្លៃ​ពិសេស​រហូតដល់​៣​ម៉ឺន​ន​ដុល្លារ ភ្លាមៗ ពី​បុរី អេ​ច អឹម ឡាក់​គី​ហូ​ម​។

​បុរី អេ​ច​អឹម ឡាក់​គី ហូ​ម ជា​គម្រោង​ខ្នាត​យក្ស​អភិវឌ្ឍ​លើ​ផ្ទៃដី​១២០​ហិកតា មាន​ផ្សារ​ទំនើប​,​ផ្សារ​បន្លែ​,​ព្រៃ​ធម្មជាតិ​,​សួនសត្វ​,​មាន សួនច្បារ​,​មន្ទីរពេទ្យ​,​សាលារៀន​,​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​,​កន្លែង​កំសាន្ត​,​អាងទឹក​លំហែ​,​ផ្លូវ​បុរី​ធំៗ​ស្អាត​អ៊ុត​កៅស៊ូ​,​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ បន្ថែម​ពីនេះ​ទៅទៀត អេ​ច អឹម ឡាក់​គី​ហូ​ម មាន​គុណភាព​សំណង់​រឹងមាំ​ល្អ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ការសាងសង់​តាម​បទដ្ឋាន​នៃ​ការរស់នៅ​ព្រមទាំង​ទំនុកចិត្ត​ខ្ពស់​។​

​សូម​បញ្ជាក់ដែរថា ការដាក់​តាំងពិព័រណ៍​អចលនទ្រព្យ​របស់​បុរី អេ​ច អឹម ឡាក់​គី​ហូ​ម គឺ​មានតែ​រយៈពេល ២​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី ២​និង​៣​ខែកក្កដាឆ្នាំ​២០២២ នៅ​សាល​​ពិព័រណ៍ ដឹ ព្រី​មៀរ សេន​ធ័​រ សែន​សុខ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាមរយៈ​លេខ 015 383 500 / 012 318 500 / 090 686 134 ឬ ហ្វេ​ស​ប៊ុ​ក​ផេ​ក https://www.facebook.com/BoreyHMLuckyHome​៕Ph