​ដោយៈ​សុផល​/ភ្នំពេញ​៖ លោក សោម វឌ្ឍនៈ ស្ថាបនិក បុរី ខេ​មរ​ភូមិ បាន​ថ្លែងថា​៖មូលហេតុ​ដែល​លោក​បានជ្រើសរើស​តំបន់ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញដើម្បី​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន បុរី​ខេ​មរ​ភូមិ ទាំងគម្រោងទី​១ ដែល​ទទួលបាន​ជោគជ័យ ស្ទើរ​១០០% និង​គម្រោង​ទី​២ ដែល​បើក​ការដ្ឋាន​សាងសង់ និង​លក់​ជា​ផ្លូវការ​នា​ថ្ងៃ​៣​កក្កដា​នេះ គឺ​ស្របតាម​ទស្សនៈរបស់​លោកតា​ វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យករកម្ពុជា ដែល​បាន​ផ្ដាំ​ថា «​ការអភិវឌ្ឍ ត្រូវតែ​បែរ​ទៅ​ទិស​ខាងត្បូង​»​។

​ស្ថាបនិក បុរី ខេ​មរ​ភូមិ បាន​លើកឡើងថា​៖​គម្រោង​ទី១​បាន​បើក​លក់កាលពី​ឆ្នាំមុន គឺ​ចំ​ពេលដែល​កម្ពុជា​កំពុងមាន​ការឆ្លង​រាលដាលកូ​វីដ១៩​ខ្លាំងនិង​មាន​ការបិទ​ខ្ទប់​តំបន់​មួយចំនួន​នៅ​ភ្នំពេញ​ផងដែរ ។​ប៉ុន្តែ​វា​មិនមែនជាឧបសគ្គ​ដល់​ការអភិវឌ្ឍ របស់​យើង​នោះទេ​ដោយ​ក្នុងពេលដែល​យើង​បើក​លក់​និង​បើក​ការដ្ឋាន​សាងសង់​មាន​ប្រជា​ពល​រដ្ឋ​ជាច្រើន​បានមក​សួរនាំ​ព័ត៌មាន​និង​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​របស់​យើង​ដោយ​គិត​មកដល់ពេលនេះ​បុរី​ខេ​មរ​ភូមិ​លក់បាន​ជាង​៩០​ភាគរយ​។​ដោយ​គម្រោង​ទី​១​បាន​ជោគជ័យ​យើង​បន្ត​បើក​លក់​គម្រោង​ទី​២​និង​បន្ត​ការអភិវឌ្ឍ​ទាំង​គម្រោង​ទី​១​និង​ទី​២​ដើម្បីឱ្យ​បញ្ចប់​តាម​ផែនការ​និង​ប្រគល់​ផ្ទះ​ជូន​អតិថិជន​។​

​សូមបញ្ជាក់ថា​៖​បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​គំរោង​ទី​១​នៃ​បុរី​ខេ​មរ​ភូមិ ឥឡូវនេះ​ក្រុមហ៊ុន ម៉ូ​ណា​ឃី លេន​ដ៍ អេ​ន អ៊ី​ន​វេស​មិន (Monarchy Land & Investment )​ដែលជា​អ្នក​អភិ​វ​ឌ្ឈ និង​ស្ថាបនិក​បុរី​ខេ​មរ​ភូមិ បានចាប់ផ្តើម​សម្ពោធ បើក​ការដ្ឋាន​សាងសង់និង​លក់​ជា​ផ្លូវការនូវ​គម្រោង​ទី​២របស់ខ្លួននា​ព្រឹក​ថ្ងៃទី​០៣ខែកក្កដាឆ្នាំ​២០​២​២ ជាមួយនិង​ការផ្តល់ជូន​នូវ​រង្វាន់​ធំ រថយន្ត Mazda ចំនួន​២​គ្រឿង ជូន​អតិថិជន​ដែល​បាន​គាំទ្រ​។

​បុរី​ខេ​មរ​ភូមិ​គំរោង​ទី​២​នេះ មាន​ទីតាំងនៅ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ នៃ​តំបន់​ដ៏​មាន​សក្តានុពល​ថ្មី របស់​ស្រុក​កណ្តាលស្ទឹងស្ថិតក្នុង​ភូមិ​ឆ្មា​ពួនឃុំ​ជើង​កើប ស្រុក​ណ្តា​ល​ស្ទឹង ខេត្តកណ្តាល ដែល​ចម្ងាយ​ត្រឹមតែ​៧០០​ម៉ែត្រ ពី​ផ្លូវ​ជាតិ​លេខ​២(​ខាងឆ្វេង​ដៃ បើ​មកពី​ព្រែក​ហូរ និង​ខាងស្តាំ​ដៃ បើ​មកពី​រង្វង់​មូល​គួរ​ស្រូវ​)​។​

​លោកស្រី សុខ បូរី តំណាង​ផ្នែក​លក់ បុរី​ខេ​មរ​ភូមិ បានឱ្យដឹងថា គំរោង​ទី​២ របស់​បុរី​ខេ​មរ​ភូមិ សាងសង់​នៅលើ​ផ្ទៃដី ជិត​២​ហិកតា​។សំណង់​ត្រូវបាន​ចែកចេញជា​៣​ប្រភេទ​ផ្ទះក្នុងនោះ​មានប្រភេទ​ផ្ទះល្វែង​បែប​អាជីវកម្ម​(Shop House ),ប្រភេទ​ផ្ទះ​វីឡា​កូនកាត់(Link Villa)​និង​ប្រភេទ​ផ្ទះ​វីឡា​ទោល​(Single Villa)​។​សំណង់​លំនៅដ្ឋាន​ទាំង​នេះ​​ប្រើពេល​សាងសង់​រយៈពេល​១៨​ខែ​ដោ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២២ តទៅ​។​

​បើតាម​ការបញ្ជាក់ របស់លោក​ស្រី សុខ​បូរី សម្រាប់​សំណង់​លំនៅដ្ឋាន នៅក្នុង​បុរី​ខេ​មរ​ភូមិ​គម្រោង​ទី​២​នេះ​ត្រូវបាន​រចនា​និង​សាងសង់ឡើង​តាមបែប​ស៊ី​វិ​ល័យ​ស្រប​ទៅ​តាម​​តម្រូវការ​និង​ដែលមាន​ទំហំ​ខុសៗ​គ្នា​សំរាប់​អតិថិជន​ក្នុងនោះ​ទី​១​ប្រភេទ​ផ្ទះល្វែង​បែប​អាជីវកម្ម​(Shop house) មាន​ទំហំ​ដី ៤.២​ម៉ែត្រ គុណ​២៥​ម៉ែត្រ និង​មាន​ទំហំ​ផ្ទះ​៤.២​ម៉ែត្រ គុណ​១៤.៥​ម៉ែត្រ​)​មាន​៤​បន្ទប់​គេង​និង​បន្ទប់ទឹក​៥ នៅសល់​ដី​ក្រោយ​ផ្ទះ 2,5m និង​សល់​ដី​មុខផ្ទះ​6m លក់​ក្នុង​តំលៃ ចាប់ពី 85,800$ ទ្បើង​ទៅ​។ ទី​២ ប្រភេទ​ផ្ទះ​វីឡា​កូនកាត់ ឬ (Link Villa)​មាន​ទំហំ​ដី​៥​ម៉ែត្រ​គុណ​២០​ម៉ែត្រ​និង​មាន​ទំហំ​ផ្ទះ​៥​ម៉ែត្រ​គុណ​១០​ម៉ែត្រ​,​មាន​៤​បន្ទប់​គេង​,​និង​បន្ទប់ទឹក​៥,​មាន​បន្ទប់ទទួលភ្ញៀវ​១,​ផ្ទះបាយ​១ នៅសល់​ដី​មុខផ្ទះ​៦​ម៉ែត្រ និង​សល់​ដី​ក្រោយ​ផ្ទះ​៤​ម៉ែត្រ មាន​តំលៃ 79,800$​។ និង​ទី​៣ ជា​ប្រភេទ​វី​ទ្បា​ទោល ឬ​(Single Villa)​មាន​ទំហំ​ដី ១០​ម៉ែត្រ​គុណ ២០​ម៉ែត្រ​, មាន​ទំហំ​ផ្ទះ​៧​ម៉ែត្រ គុណ​១២​ម៉ែត្រ មាន​ចំនួន ៦​បន្ទប់​គេង និង​មាន បន្ទប់ទឹក​៧ មាន​បន្ទប់ទទួលភ្ញៀវ​១,​ផ្ទះបាយ​១ នៅសល់​ដី​មុខផ្ទះ​៦​ម៉ែត្រ និង​ក្រោយ​ផ្ទះ​៤​ម៉ែត្រ មាន​តំលៃ 138,888$​។ តំលៃ​លំនៅដ្ឋាន​ទាំងបី​ប្រភេទ នៅក្នុង​បុរី​ខេ​មរ​ភូមិ​នេះ មានតម្លៃ​សមរម្យ ឬ​ទាប​ជាង បើ​ប្រៀបធៀប និង​សំណង់​លំនៅដ្ឋាន​នៃ​បុរី​ផ្សេងៗ ហើយ​ចំពោះ​អតិថិជន ដែល​ទិញ​ផ្ទះ នៅក្នុង​គំរោង បុរី​ខេ​មរ​ភូមិ​នេះ និង​ទទួលបាន​ប្លង់រឹង ដោយ​ឥតគិតថ្លៃ ប្រសិន​បង់​ផ្តាច់​ភ្លាមៗ ឬ​បង់​ផ្តាច់​ក្នុង រយះពេល​២​ឆ្នាំ​។

​អ្វីដែល​កាន់តែ​ពិសេស​នោះ លោកស្រី សុខ​បុរី​បាន​បញ្ជាក់ថា​៖​សម្រាប់​គម្រោង​ទី​២ នៃ​បុរី​ខេ​មរ​ភូមិ​នេះ អតិថិជន ដែល​បាន​កក់ ឬ​បង់​តាម​ដំណាក់កាល ឬ​បង​ផ្តាច់ មិន​ថា​អតិថិជន​ចាស់ ឬ​អតិថិជន​ថ្មី​នោះទេ និង​ទទួលបាន​ឱកាស​ឈ្នះ​រង្វាន់​ធំ រថយន្ត​Mazda ចំនួន​២​គ្រឿង និង​រង្វាន់​បន្ទាប់បន្សំ​ជាច្រើន​ទៀត ចាប់​រយៈ​ការចាប់​ឆ្នោត​។​

​នៅក្នុង​ឱកាស​នោះដែរ លោកស្រី សុខ​បុរី ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​អតិថិជន​ចាស់ និង​ក៏ដូចជា​អតិថិជន​ថ្មី ដែល​បាន​គាំទ្រ និង​ជឿជាក់​មកលើ​បុរី​ខេ​មរ​ភូមិ​ជាក់​ស្តែង​​គំរោង​ទី​១​គឺ​លក់ដាច់​អស់​៩៥%​ហើយ​ស​ង្ឈឹ​ម​ថា​គម្រោង​ទី​២​នេះ​និង​ទទួល​ល​បាន​ភាពជោគជ័យនិង​មានការ​គាំទ្រ និង មាន​ទំនុកចិត្ត ពី​អតិថិជន​កាន់តែច្រើន​បន្ថែម​ទៀត​។​

​សូម​ជំរាប​ថា លក្ខ​ណៈ​ពិសេស នៃ​គម្រោងបែប​ទំនើបកម្ម​ស៊ីវីល័យ​រចនាបថ​ប្លែក​រួមផ្សំ​បរិស្ថាន​ល្អ​រស់នៅ​ដោយ​ភាពថ្លៃថ្នូរ​និង​មោទនភាព មាន​ទីតាំង​ជាមួយ​ភូមិ​អំណោយ​ផល និង​មាន​សក្តានុពល ដោយនៅ​មិន​ឆ្ងាយ ពី​ផ្លូវជាតិ​លេខ​២ ដែលជា​ផ្លូវ​ហាយ​វេ​យ៍​​កំពុង​ស្ថាបនា​ដោយ​រាជរដ្ឋាភិបាល បានន័យថា​ចម្ងាយ​តែ​៧០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្លូវ​ជាតិ​លេខ​២​ក្បែរផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​និង​ព្រលានយន្តហោះ​ថ្មី ដែល​កំពុង​សាងសង់ ពិសេស​នៅក្បែរ ផ្សារ​ទំនើប​អី​អន​៣ និង​មិន​ឆ្ងាយ​ពី​ផ្លូវ​៦០​ម៉ែត និង​ផ្លូវ​៥០​ម៉ែត្រ​. ក្បែរ​សាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្ត​អារាម និង​តំបន់​ពាណិជ្ជកម្ម មួយចំនួនទៀត ដែល​កំពុង​រីកដុះដាល​ដូច​ផ្សិតជា​បន្តបន្ទាប់​នោះ​៕Ph​