ដោយ:​ មុនីរ័ត្ន/ភ្នំពេញ​ :​ លោកហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យលោកស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ថ្លែងបញ្ជាក់ថា​ ការប្រឈមនឹងការលំបាក និងហានិភ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាការលះបង់ និងជាការអត់ធ្មត់តស៊ូរបស់កងកម្លាំងក្នុងការរៀបចំមជ្ឈមណ្ឌលព្យាបាល និងព្យាបាលជំងឺកូវីដ-១៩នាពេលកន្លងមក។​

ការថ្លែងនេះ​ ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយនឹងកងកម្លាំងដែលបានចូលរួមយុទ្ធនាការប្រឆាំង-១៩ កាលពីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅដឺព្រេមៀសេនធ័រសែនសុខ​ ។

លោកហ៊ុន ម៉ាណែត បានបន្តថា​ ពេលវេលា និងស្មារតីដែលយើងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺបានមកពីការចូលរួមពីកម្លាំងសរុបរួមមាន÷ ក្រុមគ្រូពេទ្យ អាជ្ញាធរ កងកម្លាំង ផ្នែកសេវា និងផ្នែកពាក់ព័ន្ធដទៃទៀតដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តដើម្បីអនុវត្តភារកិច្ចដើម្បីអនុវត្តភារកិច្ចរៀបចំមជ្ឈមណ្ឌលព្យាបាល និងព្យាបាលជំងឺកូវីដ-១៩។

ជមួយគ្នានេះ​ លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ កងកម្លាំង ក្រុមគ្រូពេទ្យ និងផ្នែកពាក់ព័ន្ធដទៃទៀតដែលដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅ រហូតធ្វើឱ្យយើងទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩៕srn