ប្រែសម្រួលៈបំណង(Xinhua)៖ម៉ាវឡាវី មែនសួរ(Mawlawi Mansoor) ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះធម្មជាតិនៃខេត្តប៉ាក់ទីកា(Paktika)របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍បានអរគុណចិនចំពោះការបញ្ជូនជំនួយមនុស្សធម៌ដល់ក្រុមគ្រួសារដែលរងគ្រោះដោយរញ្ជួយដី។
លោកមែនសួរ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរថា «យើងសូមអរគុណចិនចំពោះការបញ្ជូនជំនួយ ជាពិសេសជម្រកតង់ដល់ជនរងគ្រោះនៅទីនេះ និងខ្ញុំសង្ឃឹមថាប្រទេសក្បែរមួយនេះអាចជួយស្ថាបនាផ្ទះដែលបាក់បែកឡើងវិញ»។
លោកបាននិយាយថា ក្រុមរបស់លោកបានចែកជម្រកតង់ប្រមាណ៣០០ទៅអោយជនរងគ្រោះនៅក្នុងស្រុកបាម៉ាល់(Barmal)ក្នុងខេត្តប៉ាក់ទីកាកាលពីថ្ងៃសៅរ៍ ដែលជាផ្នែកនៃជំនួយតង់និងសម្លៀកបំពាក់ចំនួន៩២០ដុំធំដែលចិនជួយ។
ចិនបានសន្យាជួយ៥០លានយ័ន(៧,៥លានដុល្លា)ក្នុងជំនួយមនុស្សធម៌គ្រាអាសន្នសំរាប់ជនរងគ្រោះដោយរញ្ជួយដីនៅអាហ្វហ្គានីស្ថាន។
ប្រទេសមួយចំនួនរួមមាន ចិន ឥណ្ឌា ប៉ាគីស្ថាន តួកគីនិងអ៊ុយបេគីស្ថាន សុទ្ធតែបានបញ្ជូនឬ ប្រកាសផ្តល់ជំនួយដល់តំបន់រងគ្រោះដោយរញ្ជួយដីនៅក្នុងប្រទេសដ៏ក្រីក្រនេះ។
រញ្ជួយដីដ៏ហិនហោចមួយកាលពីថ្ងៃ២២មិថុនាបានវាយប្រហារអាហ្វហ្គានីស្ថានខាងកើតក្បែរព្រំដែនប៉ាគីស្ថាន ដែលបណ្តាអោយស្លាប់មនុស្សជាង១.០០០នាក់និងជាង១.៥០០នាក់ទៀតរងរបួសនៅក្នុងខេត្តប៉ាក់ទីកា និងខេត្តខូស(Khost)៕
រូបថតកាលពីថ្ងៃ២កក្កដា ឆ្នាំ២០២២ បង្ហាញបុរសអាហ្វហ្គានីស្ថាន កាន់និងលី ជំនួយរបស់ចិននៅក្នុងខេត្តប៉ាក់ទីកា