ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​ឃើញថា​ដំណើរ​ជីវិត​បន្ទាប់ពី​មាន​បញ្ហា​ច្រើន​នា​កន្លងមក ប៉ុន្តែ​ពេលនេះ​ហាក់​ស្ងប់ស្ងាត់ ហើយ​ធ្វើ​អ្វី​ក៏​ពុំមាន​ផលប៉ះពាល់ ឬ រឿង​រាវ​អាក្រក់​យាយី​ច្រើន​ដែរ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​មានការ​ប្រែប្រួល​បន្តិច​ទៅលើ​លទ្ធផល​ពីព្រោះថា​ធ្វើ​ច្រើន​អាច​ក្លាយជា​ទទួលផល​តិចតួច​ទៅវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​​ល្អ​ប្រពៃ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់លោក​អ្នកនា​កន្លងមក​ប្រៀបប្រដូច​ព្យុះ​កំពុង​បក់បោក​ដោយ​ក្នុងនេះ​មាន​ត្រូវ​ខ្លះ មិនត្រូវ​ខ្លះ ម្ល៉ោះហើយ​នាំឱ្យ​ជួប​ផល​លំបាក​និង​មាន​បញ្ហា​មិនតិច​សោះឡើយ​។​ការប្រកប​ការងារ លោកអ្នក​គប្បី​ចាត់ចែង​ការងារ​ចាស់​ឬ​ការងារ​សេសសល់​ពីមុនមក​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន ៕

 

​ឆ្នាំខាល​

 

រាសី​ខ្ពស់ត្រដែត​។​រាល់​ចង្រៃឧបទ្រព​ដែល​តាម​យាយី​កន្លងមក​បាន​សាបរលាប​បាត់អស់​ធ្វើឱ្យ​ដំណើរ​ជីវិត​ថ្ងៃនេះ​មាន​ភាព​លូតលាស់​និង​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​ការប្រកប​ការងា​រវិ​ញ​មានការ​លូតលាស់​គួរសម និង​បើ​ចង់​ផ្លាស់ប្តូរ​ការងារ​នាពេល​នេះ​ក៏​តែង​ហុច​ផល​គ្រាន់​កក់ក្តៅ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ប្រៀប​ដូច​បានជា​(​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​)​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​ជួប​ផលវិបាក​អ្វី​គឺ​តែងមាន​ក្រុមមនុស្ស​ត្រួសត្រាយ​ច​ង្អុ​រ​បង្ហាញ​ផ្លួ​វ​ដើរ​នាំឱ្យ​ចៀសផុត​ផល​លំបាក​ទាំងពួង​ផង​។​ការប្រកប​ការងារ លោកអ្នក មិនមាន​អ្វី​ចូលមក​រារាំង​បិទបាំង​ច្រើន​ទ្បើ​យ ម្ល៉ោះហើយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា “​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​អាចមាន​ដំណឹង​លេចឮ​មិន​ដូច្នេះ​យ៉ាងហោចណាស់​ក៏មាន​ក្រុមមនុស្ស​ចាប់អារម្មណ៍​ដែរ​៕

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ បើ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​កាន់តែ​ច្រើនឡើង​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​ច្រើន ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ណាស់ ហើយ​អ្នកខ្លះ​រក​គ្រាន់​ចិញ្ចឹម​ខ្លួនឯង​ក៏​សឹង​ថា​យ៉ាប់​ផង​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ការលេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​កើត​តែ​បញ្ហា​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ ហើយ​បើ​ចង់​ទំនាក់ទំនង​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​ការប្រកប​ការងារ​តែង​មិនសូវ​ចុះសម្រុង​ជាមួយ​អ្នក​នៅក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ច្រើន​បន្តិច ហេតុនេះ​គប្បី​អត់ធ្មត់​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ ដូចនេះ មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​មុខរបរ​ថ្មី ឬ បើក​ធ្វើ​ជំនួញ​អ្វី​ថ្មី​ប៉ុន្មាន​ឡើយ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់ និង ចាប់កំហុស​គ្នា​មិនតិច​ឡើយ​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការរស់នៅ​ឃើញថា​មាន​ភាពរលូន​ល្អ ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ក្នុង​រឿង​អ្វីមួយ​ក៏​តែងមាន​ក្រុមមនុស្ស​ស្រឡាញ់​ពេញចិត្ត​។​ក្រៅពីនេះ​ចំពោះ​បញ្ហា​ប្រាក់កាស​ឬ​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​តែង​ហុច​ផល​ល្អ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​ជំនួញ​ថ្មីៗ​ក៏​ល្អ​ណាស់​ផង​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​លេចធ្លោ​ទេ​តែបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ធ្វើការ​ដោះស្រាយ​តែង​សម្រេច​ដូច​គាប់​បំណង​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់នៅ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ ហើយ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​គ្រួសារ​បន្តិច​កាន់តែ​ប្រសើរ​។​ចំពោះ​ការប្រកប​ការងារ​វិញ​មិនត្រូវ​មើលរំលង​ចៅហ្វាយនាយ​ឡើយ ត្រូវ​សម្តែង​ការ​រាក់ទាក់ និង​ជួយ​កិច្ចការ​ខ្លះ​នឹង​ជួយ​ឱ្យ​ជួប​បញ្ហា​ល្អ​នា​ថ្ងៃ​ខាងមុខ​ខ្លះ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​
​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស និង ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​មាន​ភាពល្អប្រសើរ​ប​ន្តិ​ច​ក្តី តែ​ផល​ប៉ះទង្គិច​តែង​កើតចេញ​មកពី​គំនិត និង​ការយល់​ខុស​ខ្លួនឯង​ច្រើនជាង​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​តិចតួច ហើយ​ពិសេស​ងាយ​មាន​បញ្ហា​អ្នក​នៅក្បែរ​គ្នា​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​នឹងធឹង​ល្អ​ពោលគឺ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ទុក្ខ​ខ្វាយខ្វល់​ច្រើន​ដោយសារ​ការមិន​សូវ​ទុកចិត្ត​គ្នា​និង​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ទើប​ប្រសើរ​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​ទាំង​នៅក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ក្តី​បង្កបញ្ហា​ឱ្យ​ឈឺចិត្ត​ផង​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​ថ្ងៃ​នេះដែរ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​ដោយមាន ចៅហ្វាយនាយ ឬ​កូនចៅ​ជួយ​ចូក​ជួយ​ចែវ ហើយ​មិនសូវមាន​ក្រុមមនុស្ស​ចាំតែ​រាទឹក​ដូច​កាលពីមុន​ទៀតឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង​កុំ​យក​សេចក្តី​ឈ្នានីស​ឬ​ការ​គុំ​គួ​ន​ដាក់ខ្លួន​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​អំឡុង​ពេលនេះ​លោកអ្នក​ត្រូវ​រក្សា​សុខភាព និង​មានការ​សន្សំ​ប្រាក់កាស​មិនត្រូវ​ខ្ជះខ្ជាយ​ទើប​ប្រសើរ​។​ការប្រកប​ការងារ​មានការ​អន់ថយ​ពិសេស​ងាយ​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ទៅរួច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។ ការរស់នៅ​ងាយ​ជួប​បញ្ហា​រោគ​ជំងឺ​យាយី​ណាស់ ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​ចាស់​លាប់​ឡើងវិញ​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​ចំពោះ​ការប្រកប​ការងារ​វិញ​លោកអ្នក​មិនត្រូវ​ស្រ​វ៉ា​ការងារ​ធំដុំ​ពេក​ឡើយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មិន​ដូច​គាប់​បំណង​នោះ​មាន​ខ្ពស់​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើសិន​ចង់ លេង​ហ៊ុន ឬ បណ្តាក់ទុន​រយៈពេល​វែង​ត្រូវ​ចេះ​ពិចារណា​ឱ្យបាន​លម្អិតលម្អន់​ទើប​គ្មាន​ជួប​នូវ​ពាក្យ​ថា​សោកស្តាយ​។​
​ចំណែក​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ម្តង​ផ្អែម ម្តង​ជូរចត់​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​៕