Views: 95 Post navigation ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គីកាលពីថ្ងៃអាទិត្យបានទទួលស្គាល់ថា កងកម្លាំងអ៊ុយក្រែនបានដកចេញពីទីក្រុងលីស៊ីចាន់សខ៍ក្នុងតំបន់ដុនបាស តែបានប្តេជ្ញាស្តារការគ្រប់គ្រងតំបន់នេះមកវិញ ដោយសារកលយុទ្ធយោធានិងលទ្ធភាពនៃការទទួលបានសព្វាវុធថ្មីៗនិងប្រសើរឡើង។ ចំនួនមនុស្សស្លាប់ពីការបាក់ដីសង្កត់ដ៏ធំនៅឥណ្ឌាកើនដល់៣៧នាក់កាលពីថ្ងៃអាទិត្យនៅពេលអ្នកជួយសង្គ្រោះខិតខំជម្នះនឹងការធ្លាក់ភ្លៀងខ្លាំងព្រមទាំងការបាក់ដីថ្មី ដើម្បីស្វែងរកអ្នកបាត់ខ្លួន២៥នាក់ទៀតក្រោយឧបទ្ទវហេតុបីថ្ងៃ។