ដោយ​: ចាន់តូ​/​ភ្នំពេញ​: ស្ត្រី​ម្នា​ក់គរ​ថ្លង់​បាន​ស្លាប់​ដាច់​ជា​ពីរ​កំណាត់​នៅក្រោម​កង់​រថយន្ត​បែន​ដឹក​ដី បន្ទាប់ពី​គាត់​ដើរ​ឆ្លងផ្លូវ កាល​វេលា​ម៉ោង​៥:៣០​នាទី​ល្ងាច​ថ្ងៃអាទិត្យ ទី​៣ ខែកក្កដា ឆ្នាំ​២០២២​។ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ កែង​នឹង​ផ្លូវ​បេតុង​ក្នុងភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ វិ​ន វន ជា​មនុស្ស​គរ​ថ្លង់​អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ផ្សារ លិច​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

​តាម​ប្រភពពី​ប្រជាព​រដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ខាងលើ​តែងតែ​ដើរ​ឆ្លងកាត់​និង​តែងតែ​ផឹកស្រា​ជាប្រចាំ លុះ​មកដល់​ម៉ោង​កើតហេតុ​ខាងលើ​ក៍មាន​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ ៣F.០០២០ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វិថី​ឈ្នះ​ឈ្នះ ទិសដៅ​ពី​លិចទៅ​កើត បាន​ជ្រុល​ទៅបុក​អូស​បណ្ដាល​ឲ្យ​ស្ត្រី​ខាងលើ​ដាច់​ជា​ពីរ​កំណាត់​ស្លាប់​ភ្លាមៗ​តៃកុង​រថយន្ត​ដោយ​ដឹងថា​កិន​មនុស្ស​ស្លាប់​ហើយ បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​។​

​ពេល​គ្រោះថ្នាក់​កើតឡើង គេ​ឃើញ​សាច់ញាតិ​ជនរងគ្រោះ​បាន​យក​សព​ចេញពី​ក្រោម​រថយន្ត​ទៅផ្ទះ​បាត់​ដោយ​សមត្ថកិច្ច​មិនទាន់បាន​វាស់វែង និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​នៅឡើយ​ទេ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​