​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣​កក្កដា​ថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​សម្លាប់​មនុស្ស​ពីរ​នាក់ និង​បង្ក​របួស​បួន​នាក់​ផ្សេង​ទៀត​រួម​ទាំង​មន្ត្រីប៉ូលិស​បីនាក់​​ផងដែរ មុន​ពេល​រូបគេ​សម្លាប់​ខ្លួន​នៅ​ផ្ទះ​មួយ​ក្នុង​តំបន់​ដា​ឡា​សហ្វ​ត​វ៉​ត (Dallas-Fort Worth) ។​

​ប៉ូលិស​បាន​និយាយថា អ្នករបួស​ទាំង​បួន​នាក់​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។​

​លោក​ពល​បាល រីក អា​ឡិច​សាន់ឌ័​រ (Rick Alexander) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦៖៤៥​នាទី​ល្ងាច​ថ្ងៃ​សៅរ៍ នៅពេល​ក្រុម​មន្ត្រី​កំពុង​ឆ្លើយ​នឹង​របាយការណ៍​នៃ​ការបាញ់បោះ​នៅក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ហាល់​តូ​ម​ស៊ី​ធី (Haltom City)​រដ្ឋ​តិច​សាស​។​

​វីដេអូ​សុវត្ថិភាព​ថត​ពី​ផ្ទះ​ជិតខាង​មួយ​ដែល​បាន​ចាក់​បញ្ចាំង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃអាទិត្យ​បានបង្ហាញ​មន្ត្រីប៉ូលិស​បី​នាក់​បាន​ចូល​ទៅ​ជិត​អាសយដ្ឋាន​កើតហេតុ​ខាងលើ​នៅពេល​ដែល​​ការ​បាញ់ស្រោច​យ៉ាង​លឿន​បាន​កើតឡើង​បណ្តាល​ឱ្យ​មន្ត្រី​ប៉ូលិស​បី​នាក់​រងរបួស​។ សមត្ថកិច្ច​បាន​បាញ់​តបត​វិញ ខណៈ​ខ្មាន់កាំភ្លើង​បាន​រត់​គេចខ្លួន​តាម​ទ្វារក្រោយ​។

​លោក​អា​ឡិច​សាន់ឌ័​របា​ននិយាយថា ប៉ូលិស​បាន​តាមដាន​តា​ម​អាកាស ហើយ​ខ្មាន់កាំភ្លើង ដែល​មានឈ្មោះ​ថា អេ​ដវ៉ា​ដ ហ្វេ​មែន (Edward Freyman) អាយុ ២៨ ឆ្នាំ បាន​បាញ់​សម្លាប់​ខ្លួនឯង​។ លោក​បាន​បន្តថា ហ្វ្រេ​មែនត្រូវ​បាន​ឆែក​ឃើញ​មាន “​កាំភ្លើង​ស្ទីល​យោធា​មួយ​ដើម​” និង​កាំភ្លើងខ្លី​មួ​យ​ដើម​៕

​ប៉ូលិស​កំពុង​ធ្វើការ​នៅ​តំបន់​កើតហេតុ​ក្នុង​សង្កាត់​ដា​ឡា​សហ្វ​ត​វ៉​តនៃ​ទីក្រុង​ហាល់​តូ​ម​ស៊ី​ធី