ដោយៈ ចាន់តូ​/​ភ្នំពេញៈ បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រូវបាន​រថយន្ត​បត់​ត្រឡប់ក្រោយ​បុក​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត ពេល​បញ្ជូន​ទៅជិត​ដល់​មន្ទីរពេទ្យ កាល​វេលា ម៉ោង​៩​យប់ ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២២ នៅតាម​បណ្ដោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតនៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​បុរស​ដែល​ស្លាប់​ឈ្មោះ វីរៈ យុ​ទ្ធា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BL-៥២៦៤ ចំណែករ​ថយ​នប​ង្ក​ម៉ាក ធុន​ត្រា ពាក់​ស្លាក​លេខ ភ្នំពេញ ២BK-០៦៧៤ បាន​បើក​រត់គេចខ្លួន​បាត់​ប​ន្ទា​ប់​ពី​បុក​ជនរងគ្រោះ​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ប្រគល់​សព​ទៅអោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក ចំណែក​រថយន្ត​បង្ក សមត្ថកិច្ច​នឹងធ្វើ​ការ ស្រាវជ្រាវ​រក​បន្តទៀត​៕​