ដោយៈ យោធិន / កណ្តាលៈ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល ដឹកនាំដោយ លោក សែម សុវណ្ណនី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជជនកម្ពុជា អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអង្គស្នួល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំពើក នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអបអរសារទរខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងឆ្លងរបាយការណ៍ ប្រចាំឆមាសទី១ ព្រមទាំងបូកសរុបលទ្ធផលបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ និងឆ្លងរបាយការណ៍ ប្រចាំឆមាសទី១ ព្រមទាំងបូកសរុបលទ្ធផលបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ។

ពិធីបូកសរុបលទ្ធផលការងារបក្ស ខាងលើនេះ បានដំណើរការធ្វើឡើង នៅស្នាក់ការ គណបក្សឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី សមាជិក សមាជិកា និងសកម្មជន គណបក្សប្រជាជនកម្ពុជា ប្រចាំមូលដ្ឋានភូមិទាំង១៩ ក្នុងទូទាំងឃុំ ប្រមាណជិត ១០០ នាក់។

អង្គពិធីទាំងមូល បានតាមដានស្តាប់ យ៉ាងយកចិត្តទុកដាក់ នូវខ្លឹមសារទាំងស្រុងនៃសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីមីទ្ទីងរំឮកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦ .២០២២) ដែលអានទាំងស្រុង ដោយលោក សែម សុវណ្ណនី៕/V-PC