ដោយៈ សរិទ្ធ / ភ្នំពេញៈ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៣ខ្នង បានរងការបំផ្លាញ ដោយអគ្គិភ័យ ខណៈម្ចាស់ផ្ទះ បានអះអាងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះលេខ៤៩៥ ម្ចាស់ផ្ទះឈ្មោះ ថោង សុផល ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ជាងភ្លើង ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថាៈ ក្នុងករណីអគ្គិភ័យនេះ បានផ្តើមចេញពីផ្ទះលោក ថោង សុផល ហើយភ្លាមៗនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ចុះទៅដល់ទីតាំងកើតហេតុ ទើបអគ្គិភ័យ បានរលត់ទៅវិញ នាម៉ោង ៧និង៥៥នាទី និងបង្កឲ្យលំនៅដ្ឋានប្រជាពលរដ្ឋ រងការបំផ្លាញអស់ ៣ខ្នង និងប៉ះពាល់អស់ ៦ខ្នងផ្ទះ៕/V-PC