ប្រែ​សម្រួលៈ​បំណង​(ST)៖ ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​នៅ​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​ក្រុម​យោធា​នៃ​ប្រទេស​នេះ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​មួយ​កាលពី​ដើម​ឆ្នាំ​មុន រដ្ឋមន្ត្រី​​ការបរទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​អំពាវនាវ​របប​យោធា​មី​យ៉ាន់​ម៉ា​អោយ​ធ្វើ​ការពិភាក្សា​ជាមួយ​ក្រុម​ប្រឆាំង​របស់​ខ្លួន ។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជា​សម្ពន្ធមិត្ត​មួយ​ក្នុងចំណោម​សម្ពន្ធមិត្ត​អន្តរជាតិ​នៅ​សេសសល់​ពី​រ​បី​ក្នុង​លោក​របស់​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា ដោយ​ផ្គត់ផ្គង់​អាវុធ​និង​មិន​បាន​ចាត់ទុក​ការដណ្តើម​អំណាច​ពី​​រដ្ឋាភិបាល​មុន​ថា​ជា រដ្ឋប្រហារ​មួយ​ទេ​។​

​រដ្ឋមន្ត្រីការបរទេស វ៉ាង យី បាន​និយាយថា ចិន​រំពឹងថា​ភាគី​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា​«​រក្សា​ការប្រឹក្សា​យោបល់​គ្នា​ដោយ​សម​ហេតុផល​»​និង​«​ខិតខំ​សំរេច​អោយបាន​ការផ្សះផ្សារ​នយោបាយ​»​។​

​លោក​វ៉ាង យី (​កណ្តាល​)​បាន​ទៅ​ដល់​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​២​កក្កដា ដើម្បី​ចូលរួម​កិច្ចប្រជុំ​តំបន់​មួយ​

​លោក​វ៉ាង ក៏​បាន​ប្រាប់​សម​ភាគី វុន​ណា ម៉ោង ល្វីន​(Wunna Maung Lwin)​ថា «​ចិន​សង្ឃឹម​ដោយស្មោះ​ថា មី​យ៉ាន់​ម៉ា នឹង​មាន​ស្ថិរភាព​នយោបាយ​និង​សង្គម​»​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ចិន​ជាន់​ខ្ពស់​បំផុត​ចាប់តាំងពី​រដ្ឋប្រហារ លោក​វ៉ាង​នឹងចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​មួយ​ជាមួយ​តំណាង​ទៅ​ពី​កម្ពុជា ថៃ ឡាវ និង​វៀតណាម​។​ការលើកឡើង​​ដូច្នេះ​របស់​លោក​កើតឡើង​បន្ទាប់​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​យោធា​បង្ហាញ​ចេតនា​ការ​ពី​សប្តាហ៍​មុន​ថា «​កិច្ច​ពិភាក្សា​រវាង​យោធា​និង​មេដឹកនាំ​ត្រូវ​បាន​បណ្តេញ​ពី​តំណែង លោកស្រី អ៊ុង សាន ស៊ូ​ជី “​មិន​​មែន​ថា​មិន​អាច​ទៅ​មិន​រួច​”​នោះទេ »​។​

​ការផ្ទុះ​អំពើហិង្សា​អូសបន្លាយ​និង​ទូទៅ​នៅ​មី​យ៉ាន់​ម៉ា​ក្រោយ​រដ្ឋប្រហារ​បាន​បង្ក​ការព្រួយបារម្ភ​ពី​បណ្តា​ប្រទេស​ក្បែរ​ខាង ដោយ​តំណាង​ប្រចាំ​តំបន់​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ប្រទេស​នេះ​កំពុង​ព្យាយាម​ធ្វើ​​អោយ​មាន​ការចាប់ផ្តើម​កិច្ច​ពិភាក្សា​រវាង​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​និង​ក្រុម​ប្រឆាំង​របស់​ខ្លួន​៕