​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (BBC) ៖ យោងតាម​ឯកអគ្គរដ្ឋទូត​របស់​អ៊ុយ​ក្រែន​ប្រចាំ​នៅ​តួក​គី​បានឱ្យដឹង​ថា​កប៉ាល់ដឹ​ក​ទំនិញ​មួយគ្រឿង​ដែល​ដឹក​គ្រាប់​ធញ្ញជាតិ​ពី​តំបន់​កាន់កាប់​ដោយ​រុស្ស៊ី​​នៅ​ប្រទេស​អ៊ុយ​ក្រែន​ត្រូវបាន​អាជ្ញាធ​រគយ​តួ​ក​គី​ចាប់​ឃាត់​។​

​លោក វ៉ា​ស៊ី​ល បូដ​ណា (Vasyl Bodnar)​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣​កក្កដា​ថា “​យើង​មាន​កិច្ចសហប្រតិបត្តិការ​ពេញលេញ​។ កប៉ាល់​កំពុង​ចត​នៅ​ច្រកចូល​កំពង់ផែ​ហើយ​វា​ត្រូវបាន​ចាប់​ដោយ​អាជ្ញា​​ធរ​គយ​នៃ​ប្រទេស​តួ​ក​គី​”​។​

“​យើង​បាន​តាមដាន​កប៉ាល់​ដោត​ទង់ជាតិ​រុស្ស៊ី​ឈ្មោះ Zhibek Zholy​នៅលើ​ផ្លូវ​របស់​វាពី​កំពង់ផែបឺ​ឌីយ៉ាន (Berdyansk) របស់​អ៊ុយ​ក្រែ​នទៅ​កាន់​ទីក្រុង​កា​រ៉ា​ស៊ូ (Karasu)​នៅ​ឆ្នេរសមុទ្រ​ខ្មៅ​​របស់​តួ​ក​គី​។​

​គេ​មិន​ច្បាស់​ទេ​ថា​តើ​ទំនិញ​របស់​វា​មកពីណា​ឬ​ទទួល​បាន​ដោយ​របៀប​ណា​ទេ ប៉ុន្តែ​រុស្ស៊ី​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​ភោគផល​ពី​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​របស់​អ៊ុយ​ក្រែន​ដែល​ការចោទប្រកាន់ទាំ​ង​​នេះ​ត្រូវបាន​រុស្ស៊ី​បដិសេធ​។​

​មុននេះ លោក យេ​វ​ហិន បាលី​ត​ស្គី (Yevhen Balytskyi) ជា​អភិបាល​តែងតាំង​ដោយ​រុស្ស៊ី​នៅ​តំបន់​កាន់កាប់ ហ្សា​ប៉ូរី​ហ្ស​ហ្សា (Zaporizhzhia) ទី​ដែល​កំពង់ផែបឺ​ឌីយ៉ាន​ស្ថិតនៅ បាន​និយាយថា ភោគផល ៧.០០០ តោន​នឹងត្រូវ​ដឹក​ចេញពី​កំពង់ផែ​នេះ​ទៅកាន់​បណ្តា​ប្រទេស​ជា​មិត្ត​របស់​រុស្ស៊ី​៕

​កប៉ាល់​ដោត​ទង់ជាតិ​រុស្ស៊ី​ឈ្មោះ Zhibek Zholy ត្រូវ​តួ​ក​គី​ចាប់​បាន​កាលពី​ថ្ងៃអាទិត្យ