ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អ្នកក្រុង​ស៊ីដនី​និង​អ្នក​រស់នៅ​តំបន់​ជុំវិញ​ជាង​៣០.០០០​នាក់​ត្រូវបាន​ប្រាប់​អោយ​ភៀសខ្លួន​ឬ​ត្រៀម​បោះបង់​ចោល​ផ្ទះ​របស់​គេ​នៅ​ថ្ងៃ​ចន្ទ​ទី​០៤​កក្កដា​នៅពេល​​ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី​មួយ​នេះ​ប្រឈម​នឹង​អ្វី​ដែល​អាច​ហៅថា​ជា​ជំនន់​អាក្រក់​បំផុត​ក្នុង​រយៈពេល​១៨​ខែ​មកនេះ​។​

​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​ដែល​មាន​ប្រជាជន​៥​លាន​នាក់​នេះ​កំពុង​ប្រឈម​ស្ថានភាព​គ្រាអាសន្ន​​ទឹកជំនន់​លើក​ទី​បួន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លះ បន្ទាប់​ពី​ការ​ធ្លាក់ភ្លៀង​ខ្លាំង​តាំ​ង​ពីថ្ងៃ​សុក្រ​សប្តាហ៍​​មុន​ដោយ​បង្ក​អោយ​ទឹក​ហៀរ​ទំនប់​និង​ផ្លូវទឹក​នានា​ចូល​តំបន់​ទំនាប​។​

​រដ្ឋមន្ត្រី​គ្រប់គ្រង​ស្ថានភាព​គ្រាអាសន្ន​លោក មួរ​រ៉េ វ៉ត់​(Murray Watt)​បាន​ប្រាប​សារព័ត៌មាន​ABC​អូស្ត្រាលី​ថា «​ជំនន់​បច្ចុប្បន្ន​ទំនង​ជា​ពន្លិច​តំបន់​ដែល​មិន​ដែល​លិច​ក្នុង​ទឹកជំនន់​កាលពី​លើក​មុនៗ​។​​វា​អាក្រក់​ជាង​ជំនន់​បី​លើក​មុន​ក្នុង​រយៈពេល​១៨​ខែ​មកនេះ​»​។​

​ក្នុងពេល​ជាមួយគ្នា អភិបាលរដ្ឋ​ញូ​វ​សោត​វ៉េ​ល​(New South Wales)​បាន​និយាយថា មនុស្ស​៣២.០០០​នាក់​ត្រូវបាន​បញ្ជា​អោយ​ភៀសខ្លួន ឬ​ព្រមាន​អោយ​ត្រៀមខ្លួន​និង​ចំនួន​មនុស្ស​ប្រភេទ​នេះ​អាច​​នឹង​កើនឡើង​នៅ​សប្តាហ៍​ខាងមុខ​៕

​បុគ្គលិក​ផ្នែក​សេវា​គ្រាអាសន្ន​រដ្ឋ​ញូ​វ​សោត​វ៉េ​ល ស្ថិត​ក្នុង​ទូក​សង្គ្រោះ​នៅពេល​ផ្លូវថ្នល់​នៅ​ភាគ​ពាយព្យ​ក្រុង​ស៊ីដ​នី​ត្រូវ​ទឹក​លិច​កាលពី​ថ្ងៃ​០៤​កក្កដា ។​សេវា​គ្រាអាសន្ន​បាន​ធ្វើការ​ជួយ​សង្គ្រោះ​១១៦​លើក ភាគ​​ច្រើន​ចាប់​ពី​យប់​ថ្ងៃអាទិត្យ​មក​