​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (BBC) ៖ ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ចុះហត្ថលេខា​ទិញ​យក​ខ្សែប្រយុទ្ធ​ប្រេ​ស៊ីល រី​ឆា​លី​សុន (Richarlison) ពី​ក្រុម​ស្ករ​គ្រាប់ Everton ក្នុង​កិច្ចសន្យា​រយៈពេល​ប្រាំ​ឆ្នាំ ដែល​គេ​ជឿ​ថា​មាន​តម្លៃ ៦០ លាន​ផោន (៧២,៦១ លាន​ដុល្លារ​)​។​

​កីឡាក​រវ័យ ២៥ ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន ១០ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចំនួន ៥ ដង ខណៈ​រូបគេ​បាន​ជួយ Everton ចៀសផុត​ពី​ការធ្លាក់​កាល​ពី​រដូវ​កាល​មុន​។​

​រូបគេ​បាន​ស៊ុត​បញ្ចូល​ទី ៤៣ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១៣៥ ប្រកួត​សម្រាប់​ក្រុម​ស្ករ​គ្រាប់ បន្ទាប់​ពី​ចូលរួម​ពី Watford ក្នុង​ខែកក្កដា​ឆ្នាំ ២០១៨​។​

​ក្រុម​ឱ​ម៉ាល់​បាន​ចុះហត្ថលេខា​ទិញ​រីឆា​លី​សុន​ក្នុងតម្លៃ ១១,៥ លាន​ផោន​ពី​ក្លិប Fluminense របស់​ប្រេ​ស៊ីល​ក្នុង​ឆ្នាំ ២០១៧៕

រី​ឆា​លី​សុន​ចូលរួម​ជាមួយ Spurs ពី Everton ក្នុង​តម្លៃ​ខ្លួន​ជាង​៧២ លាន​ដុល្លារ