​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សមាសភាព​គណ​:​ក​ម្មា​ធិ​ការដឹកនាំ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី (​គ​.​ជ​.​ផ​.​ម​)​អម​ជាមួយ​ការប្រកាស​ផែនការ​សកម្មភាព​នៃ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី (២០២១-២០៣៥) ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​រដ្ឋមន្ត្រី​ពីរ​ក្រសួង​និង អាជ្ញាធរ​ដែនដី ។

​ពិធី​នេ​ហ​រៀបចំឡើង​ក្រោម​វត្តមាន​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និង​ជា​ប្រធាន គ​.​ជ​.​ផ​.​ម លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​អនុប្រធាន គ​.​ជ​.​ផ​.​ម លោក ថង សាវុន អភិបាលខេត្ត​មណ្ឌល​គី​រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួង​ពាក់ព័ន្ធ ជាច្រើន ។

​មានមតិ​នាឱកាស​នេះ លោក រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​លើ​ចំណាប់អារម្មណ៍​របស់លោក ថង សាវុន និង​លោក ថោង ខុន ដែល​បានបង្ហាញ​ឲ្យ​ឃើញ​អំពី​សមិទ្ធផល​សម្រេចបាន ដំណើរការ​អភិវឌ្ឍ​ប្រកបដោយ​ផ្លែផ្កា សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​… ដែល​សមិទ្ធផល​ទាំងអស់នេះ ពិតជា​បានរួម​ចំណែក​ស្តារ និង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​ក្នុងពេលដែល​ប្រទេសជាតិ​យើង​ទទួលរង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ លើសពីនេះ​គឺ​ការលើកឡើង​អំពី​គោលបំណង ចំណុច​គន្លឹះ សំខាន់ៗ​នៃ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ឆ្នាំ​២០២១-២០៣៥ និង​ការ ទទួលខុសត្រូវ​នា​អនាគតកាល​។ កិច្ចប្រជុំ​របស់ គ​.​ជ​.​ផ​.​ម គឺ​ពិតជា​បាន​ឆ្លើយតប​យ៉ាង​សមស្រប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ថា​ជា “ ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ”​ជាពិសេស​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍​២០១៩-២០៣០”​។​

​លោក​រដ្ឋមន្ត្រី​បានបង្ហាញ​អំពី​សុ​ឆន្ទៈ​ក្នុង​ការបន្ត​កិច្ចសហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ជា មួយ​គ្រប់​ដៃគូ ដើម្បី​ការវិនិយោគ​វិស័យ​កសិកម្ម ទេសចរណ៍ អេកូ​ទេសចរណ៍ ឆ្លើយតប​ទៅនឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ស្របតាម​អភិក្រម “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព ហើយ​វិស័យ​ទេសចរណ៍​គឺជា​មាស​បៃតង​។​