​ដោយៈ​យោធិន​/​កណ្តាលៈ​នា​ចុង​សប្តាហ៍​ដើមខែ​កក្កដា ឆ្នាំ​២០២២ សមាជិក គណបក្ស​ប្រជាជន​ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល​ខេត្តកណ្ដាល​ប្រមាណ​ជាង​៥០០​នាក់​បានមក​ជួបជុំគ្នា​អបអរសាទរ​ខួប​លើក​ទី​៧១​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​ក្រោម​វត្តមាន លោក​គង់ អៀង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​គង់ អៀង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សមាជិក សមាជិការ​គណបក្ស​ដែល​បានផ្តល់ ស​ច្ចះ​ធម៌ និង​គាំទ្រ​ឥត​ងាករេរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ។

​លោក​គង់ អៀង បាន​បន្ថែមថា គណបក្ស​ប្រជាជន​ជានិច្ច​ជា​កាល  ការពារ​ដាច់ខាត​នូវ សន្តិភាព ស្ថិរភាព​នយោបាយ​រប​ស់​ជាតិ  ដើម្បី​ធានា​នូវ​ជីវភាព​ដ៏​សុខសាន្ត​របស់​ប្រជាជន និង ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​។ ជាមួយនេះ​ក៏​ប្រឆាំង​ដាច់​ខាត់​រាល់​ទង្វើ​ទាំងឡាយណា ដែលនាំអោយ​ខូចប្រយោជន៍​ជាតិ​។​

​ក្នុង​ពិធី​នេះ ដែរ​ថ្នាក់ដឹកនាំ​ឃុំ​ព្រែក​អញ្ចាញ​ក៏បាន​ដាក់​បង្ហាញ នូវ​ផ្ទាំង​រូបភាព​ស្តីពី ការរីកចម្រើន​សមិទ្ធ​ផល​គ្រប់​វិស័យ នៅ​ក្នង​ឃុំ  ជាពិសេស​ប្រែ​ផ្លាស់​ផ្លូវ​គមនាគមន៍​ពី​ស្ថានភាព​លក្ខណៈ​សម្បុកមាន់ និង​គ្រួស​ក្រហម​ទៅជា​ផ្លូវ​បេតុង​សរសៃដែក​ដែល​បាន​ជួយ​សម្រួល​ដោះស្រាយ​នូវ​ទុក្ខលំបាក ព្រមទាំង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​៕​