​ដោយ​: សម្បត្តិ​/​កណ្តាល: លោក ចន្ថា វ៉ាន់ឌី អធិការរង​ខណ្ឌឫស្សីកែវ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បាញ់​សម្លាប់ខ្លួន​នៅលើផ្ទះ​របស់ខ្លួន ដែល​ស្ថិត​ក្នុងភូមិ​ក្បាលកោះ​ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ដោយ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​។​

​ករណីនេះ​បានកើត​ឡើង​នៅមុននេះ​បន្តិច នា​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​ការរាយការណ៍​បឋម​ពី​សមត្ថកិច្ច​មូលដ្ឋាន​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​, មុនពេល​កើតហេតុ លោក ចន្ថា វ៉ាន់ឌី បានធ្វើ​ដំណើរ​ទៅផ្ទះ រួច​ក៏​ជិះ​ម៉ូតូ​ចេញ បន្តិចក្រោយមក​ក៏​មក​ប្រាប់​ម្តាយ​ថា​ភ្លេច​កាបូប នៅក្នុង​ផ្ទះ ។ ដល់ពេល​ឡើងទៅ​យក​កាបូប ស្រាប់តែ​បាញ់សម្លាប់​ខ្លួនឯង ដោយ​មិនដឹង​មូលហេតុ​អី អោយ​ពិតប្រាកដ​នៅឡើយ​ទេ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក និង​ខេត្ត​កំពុង​ចុះទៅពិនិត្យ​ទីតាំង​កន្លែងកើតហេតុ និង​ធ្វើ​កំណត់​សួរ​សាក្សី ធ្វើ​កោសល្យ​វិ​ច្ច័​យ ៕​