ដោយៈ​វ៉ៃ​កូ / ស្វាយរៀងៈ លោក លឹម សៀង​ហេង អភិបាល នៃ​គណៈ​អភិបាលក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​៤ កក្កដា នេះ បានស្នើ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់ ទើប​ជាប់ឆ្នោត​ថ្មី គណបក្ស​ន​យោ បាយ​នានា និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ​រួមគ្នា លើកកម្ពស់​វប្បធម៌ នៃ​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ សេរី​ពហុបក្ស ដើម្បី​រស់នៅ និង​បំពេញការងារ​រួមគ្នា ប្រកបដោយ​ភាព សុខដុមរមនា ក្នុងសង្គម សម្រាប់​ជា​មូលដ្ឋាន ក្នុង​ការធានា​ចីរភាព ដំណើរការ​លទ្ធិ​ប្រជា ធិបតេយ្យ សេរី​ពហុបក្ស ការបោះឆ្នោត និង​ការអភិវឌ្ឍ​សង្គម ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ រីកចម្រើន បន្តទៀត​។​