ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ លោក បូវី វូ (Bowie Wu) ដែលគ្រប់គ្នាបានស្គាល់នៅក្នុងរឿងភាគហុងកុងនោះ ប្រហែលឈានចូលវ័យ ៩០ឆ្នាំកាលពីខែមករាក៏ពិតមែនប៉ុន្តែមើលទៅមិនចាស់ដូចអាយុសោះ។
នៅក្នុងការបង្ហាញខ្លួននាពេលថ្មីៗនេះក្នុងកម្មវិធីទូរទស្សន៍ហុងកុង តារាសម្តែងរូបនេះបានវាយតម្លៃសុខភាពល្អរបស់គាត់គឺបានដោយសារការដើរ ដែលជាទម្លាប់មួយគាត់បានអនុវត្តតាំងពីអាយុ ២១ ឆ្នាំ។
គាត់បាននិយាយថា ទម្លាប់ដើរបានចាប់ផ្តើមនៅពេលដែលគាត់ឃើញបុរសវ័យកណ្តាលម្នាក់ដើរដោយមានជំនួយពីគិលានុបដ្ឋាយិកា។ ជាច្រើនខែក្រោយមក គាត់បានឃើញបុរសដដែលដើរម្តងទៀត ប៉ុន្តែលើកនេះមិនមានអ្នកជួយទេ។
នៅពេលចូលទៅសួរ បុរសនោះបាននិយាយថា អាថ៌កំបាំងសុខភាពប្រសើរឡើងវិញរបស់គាត់គឺត្រូវមានទម្លាប់ដើរឱ្យបានច្រើន ដែលវាជាជម្រើសនៃរបៀបរស់នៅមួយដែលលោកវូត្រងត្រាប់តាមរហូតមក។
លោកវូបាននិយាយថា “ខ្ញុំដើររាល់ថ្ងៃនិងធ្វើលំហាត់ប្រាណរាងកាយ។ ខ្ញុំដើរយ៉ាងហោចណាស់មួយម៉ោងឬពីរម៉ោងក្នុងមួយថ្ងៃ។ ពេលខ្លះខ្ញុំច្រៀងពេលខ្ញុំដើរ រលាក់ដៃជើងហើយជារឿយៗធ្វើចលនារាងកាយរបស់ខ្ញុំ និងដើរដើម្បីជំរុញចលនាឈាមរត់”។
លោកវូ ដែលបានចាប់ផ្តើមអាជីពសម្តែងក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តហុងកុងជាច្រើន រួមទាំងការដើរតួជាមេប៉ូលិសក្នុងរឿង The Haunted Cop Shop (១៩៨៧) រួមជាមួយ ជែកគី ចឿង (Jacky Cheung) និងតារាស្លាប់ទៅ រីកគី ហ៊ុយ (Ricky Hui)៕
លោក បូវី វូ អាយុ ៩០ ឆ្នាំហើយនៅតែមានសុខភាពល្អ ដោយសារដើរច្រើន