ដោយៈ គង់ហេង/ត្បូងឃ្មុំ: រថយន្តដឹកត្រីមួយគ្រឿង បានបើកបរលឿន ក៏ប្រទះផ្លូវកោង បានជ្រុលចង្កូត ទៅបុករះផ្ទះប្រជាពលរដ្ឋ និងក្រឡាប់ បណ្តាលឱ្យអ្នកធ្វើដំណើរ ក្នុងរថយន្តមួយគ្រឿងនេះ ម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦២-១៦៣ ក្នុងភូមិផ្សារកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក កាលពីម៉ោងជិត ១២ យប់ ថ្ងៃទី៣ កក្កដា នេះ ។