មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ប្តេជ្ញា​ផ្តល់​សិទ្ធិអំណាច​ដល់​អ្នក​រស់​រាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម ក្រុមគ្រួសារ សហគមន៍ និង​សាធារណជន ជាមួយនឹង​ការទទួលបាន​ព័ត៌មាន​កាន់តែច្រើន​អំពី​ប្រវត្តិសាស្ត្រខ្មែរក្រហម​។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជានៅតែ​បន្តធ្វើ​ឲ្យ​បណ្ណសារ​របស់ខ្លួន​កាន់តែ​អាច​ចូល​ប្រើប្រាស់​បាន​ទូលំទូលាយ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏​កំពុង​ធ្វើ​ឲ្យ​បណ្ណសារដ្ឋាន​រូបវ័ន្តរ​បស់​ខ្លួន​កាន់តែ​អាច​ចូល​ប្រើប្រាស់​បាន​ដោយផ្ទាល់​ផងដែរ​។​