ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេថែមស៍) ៖ ពីបាតសមុទ្ររហូតដល់កំពូលភ្នំ មនុស្សបានចោលសំរាមប្លាស្ទិកតូចៗពាសវាលពាសកាល។យើងថែមទាំងបានស្រូបយកមីក្រូប្លាស្ទិកទាំងនេះទៅក្នុងខ្លួនប្រាណរបស់យើង ជាមួយនឹងផលប៉ះពាល់ច្រើនរាប់មិនអស់ទៀតផង។
រូបភាពនៃការបំពុលប្លាស្ទិកបានក្លាយជារឿងធម្មតាទៅហើយ ពោលដូចជា កន្ធាយថប់ដង្ហើមដោយសារក្បាលជាប់ថង់ជ័រដាក់អីវ៉ាន់ ដបទឹកទើរលើឆ្នេរខ្សាច់ ឬ”សំរាមគរលើគ្នាក្លាយជាមហាសមុទ្រសំរាម”។
ប្លាស្ទិករាប់លានតោន ដែលផលិតភាគច្រើនពីឥន្ធនៈហ្វូស៊ីលរៀងរាល់ឆ្នាំ បានហូរចូលទៅក្នុងបរិស្ថាន ហើយខូចទ្រង់ទ្រាយក្លាយទៅជាបំណែកជ័រតូចៗ។
លោកបណ្ឌិត ហ្សង់ហ្វ្រង់ស័ស ហ្គីក្លីញូញ (Jean-Francois Ghiglione) ជាអ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រមហាសមុទ្រក្នុងប្រទេសបារាំងបាននិយាយថា”កាលពី១០ឆ្នាំមុនយើងមិនដែលនឹកស្មានថាអាចមានមីក្រូប្លាស្ទីកតូចៗមើលមិនឃើញដោយភ្នែកទទេច្រើនដល់ម្លឹងទេ ហើយពួកវាមានគ្រប់ទីកន្លែងនៅជុំវិញខ្លួនពួកយើង។ ហើយយើងមិនទាន់ស្រមៃអំពីពួកវាស្ថិតនៅក្នុងខ្លួនមនុស្សផងទេ”។
លោកបណ្ឌិតបានហ្គីលៀនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា ឥឡូវនេះ ការសិក្សាតាមបែបវិទ្យាសាស្ត្រកំពុងបង្កើនការរកឃើញមីក្រូប្លាស្ទិកនៅក្នុងសរីរាង្គមួយចំនួនរបស់មនុស្ស រួមទាំង “សួត លំពែង តម្រងនោម និងសូម្បីសុក”៕
មនុស្សចោលសំរាមពាសពេញពិភពលោករាប់ចាប់ពីបាតសមុទ្ររហូតដល់កំពូលភ្នំ