​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ​រដ្ឋបាល​ខេ​ត្តំ​ពង់​ឆ្នាំង​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការកសាង និង​គ្រប់គ្រង​ទីលាន​ទុកដាក់​សំរាម​ក្រុង​កំពង់ឆ្នាំង​នៃ​គម្រោង​កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប​ក្រោម​អធិបតីភាព លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​នាយក​គម្រោង និង​លោក ស៊ុន​សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​។​កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួងមហាផ្ទៃ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ក្រសួងបរិស្ថាន អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ទីប្រឹក្សាបច្ចេកទេស​គម្រោង ប្រធាន មន្ទីរ អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមការងារ​បច្ចេកទេស​គ​ម្រោ​ង​ផងដែរ ។

​ប្រភពពី​មន្ត្រី​ចូលរួមបាន​ឱ្យដឹងថា គម្រោង​កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប ក្រោម​កម្ចី​ឥណទាន​សម្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី អនុវត្ត​នៅ​ក្រុង​កំពង់ឆ្នាំង ផ្ដោតលើ​អនុ​គម្រោង​ចំនួន​ពីរ គឺ​គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម ដែល​បានបញ្ចប់​ការសាងសង់ និង​គម្រោង​សាងសង់​ប្រព័ន្ធ​លូ និង​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ការសាងសង់​នាពេល​ខាងមុខនេះ ។​

​ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី ៤​ខែកក្កដា​នេះ​តាមរយៈ​អ្នកចូលរួម​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​សូម​អំពាវនាវ​ដល់​ប្រជាព ល​រដ្ឋ​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង សូម​ចូល រួម​ធ្វើ​អនាម័យ ថែរក្សា​បរិស្ថាន​ល្អ និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​សោភ័ណភាព អនាម័យ បរិស្ថាន​ទីក្រុង ទីប្រជុំជន និង​សហគមន៍ ។​សូមកុំ​ចោល​សំរាម​ពាសវាល​ពា សកាល នៅតាម​ទីសាធារណៈ តាម​ដងផ្លូវ និង​សូម​ភ្ជាប់​សេវា​ដឹកជញ្ជូន​សំរាម​ឲ្យ​បាន​គ្រប់​គេហដ្ឋាន ដើម្បី​មូលដ្ឋាន​យើង ទីក្រុង​យើង​មាន​សោភ័ណភាព និង​បរិស្ថាន​ល្អ​៕​សរន​