ដោយ​៖ រ៉ា​ម៉ន / ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ លោក ឡុង ឌី​ម៉​ង់ អភិបាលខេត្ត​ព្រះសីហនុ តំណាង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ចូលរួម​ជា អធិបតី ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ពិសេស លុបបំបាត់​ជំងឺ គ្រុនចាញ់ ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២២ នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​។​

​គោលបំណង នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព និង​ស្ថានភាព​នៃ​ជំងឺ គ្រុនចាញ់ នៅ​ដើមឆ្នាំ​២០២២ និង​កំណត់​សកម្មភាព​អនុវត្ត​បន្ត នៅ​ត្រីមាស​បន្ទាប់ ក្នុងការ​លុបបំបាត់ ជំងឺគ្រុនចាញ់​សន្ធំ (Pf) និង​គ្រុនចាញ់​វីវ៉ា​ក់ (Pv) នៅ​ទូទាំង​ខេត្ត ព្រះសីហនុ និង​ទូទាំង ប្រទេស ឱ្យបាន​ត្រឹម​ឆ្នាំ​២០២៥ ខាងមុខ និង​ឈានទៅដល់ ការទទួលបាន វិញ្ញាបនបត្រ បញ្ជាក់​ស្ថានភាព​គ្មាន​ជំងឺគ្រុនចាញ់ ដែល​ចេញ​ដោយ អង្គការ​សុខភាព​ពិភពលោក (WHO)​។​

​លោក ឡុង ឌី​ម៉​ង់ បាន​មានប្រសាសន៍ថាៈ ថ្វីដ្បិតតែ​ជំងឺគ្រុនចាញ់ នៅ​ខេត្ត​ព្រះ សីហនុ ស្ថិតក្នុង​ស្ថានភាព​មួយ ដែល​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​ត្រូវមាន​ការយក ចិត្ត​ទុកដាក់​ខ្ពស់​ផងដែរ​។ លោក​អភិបាលរង ក៏បាន​ឆ្លៀត​យក​ឱកាស​នេះ ថ្លែងអំណរគុណ ទៅដល់​ដៃគូ​អភិវឌ្ឍ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​សុខាភិបាល​ខេត្ត និង​ជាពិសេស​អ្នកស្ម័គ្រចិត្ត​ព្យាបាល​ជំងឺគ្រុនចាញ់ ភូមិ និង​ចល័ត​ទាំងអស់ ដែល​សុទ្ធសឹង​ជា វីរបុរស (Hero) នៅក្នុង​កិច្ចការ​ដ៏​មាន​អត្ថន័យ មួយ​នេះ​៕/V​-PC