ដោយៈ ប​.​ជ័យ / បន្ទាយមានជ័យ​: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ នេះ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​លោក​ឧ​ត្ត​ម​សេនីយ៍ ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង ជា​មេបញ្ជាការ កងទ័ពជើងគោគ ដែល​នឹង​អញ្ជើញ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជា ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​ទាំងឡាយ ក្នុង​ពិធី​សម្ពោធ សមិទ្ធផល​នានា ក្នុង​វត្ត​រតន​សុខសាន្ត នៅ​ក្រុង​ប៉ោយប៉ែត នា​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ៉ែ​ម វីរៈ ស្នងការរង ទទួល​ការងារ​សេនាធិការ បាន​ឡើង អាន​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ផ្សព្វផ្សាយ​ដល់​កងកម្លាំង នគរបាល ដើម្បី​បែងចែក ការងារ តួនាទី​ភារកិច្ច គោលដៅ​ទទួលខុសត្រូវ ដើម្បី​ធានា​ឲ្យ​បាន​ប្រសិទ្ធភាព តាម​ផែនការ ដែល​បានកំណត់​៕/V​-PC