ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សាកសព​មនុស្ស​១២​នាក់​ត្រូវបាន​រកឃើញ​ក្រោយ​ពី​ឧបទ្ទវហេតុ​លិច​នាវា​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ចុង​សប្តាហ៍ ដែល​បណ្តាល​អោយ​បាត់​ខ្លួន​សមាជិក​នាវា​​ដល់​ទៅ​ជាង​ម្ភៃ​នាក់ នេះ​បើ​តាម​អាជ្ញាធរ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កក្កដា​។​

​ការប្រកាស​រកឃើញ​សាកសព​មនុស្ស​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​នាវា​វិស្វកម្ម​មួយ​រង​ការខូចខាត​ហើយ​បាក់​ជា​ពីរ​ក្នុងអំឡុងពេល​មាន​ព្យុះ​និង​រលក​ធំៗ​។​

​ក្រុម​ស្វែងរក​និង​សង្គ្រោះ​លើ​ផ្ទៃ​សមុទ្រ​ខេត្តក្វាង​ទុង​បាន​និយាយថា​«​គិត​ត្រឹម​ម៉ោង​បី​កន្លះ​រសៀល​ថ្ងៃ​៤​កក្កដា សាកសព​១២​ត្រូវបាន​រកឃើញ នៅ​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​កន្លែង​លិច​នាវា​។​សាកសព​ទាំង​​នេះ​សង្ស័យ​ជា​ជនរងគ្រោះ​នៃ​គ្រោះថ្នាក​លិច​នាវា​។ នាយកដ្ឋាន​ពាក់ព័ន្ធ​កំពុង​ធ្វើ​ការកំណត់​អត្តសញ្ញាណ​សាកសព​»​។​

​យោង​តាម​សារព័ត៌មាន​CGTN សមាជិក​នាវិក​ប្រមាណ​៣០​នាក់​បាន​បោះបង់ចោល​នាវា​Fujing 001​ក្រោយ​ដាច់​ច្រវាក់​យុថ្កា​ដោយសារ​កម្លាំង​ព្យុះ​និង​បាន​លិច​កាលពី​ថ្ងៃ​សៅរ៍​។​មនុស្ស​បីនាក់​ត្រូវបាន​​ជួយសង្គ្រោះ​កាលពី​ថ្ងៃ​សៅរ៍ និង​ម្នាក់​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​២៦​នាក់​បាត់​ខ្លួន​។​

​ព្យុះ​ចា​បា​(Chaba)​បានកកើតនិង​ចេញដំណើរ​នៅ​កណ្តាល​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​ធ្វើដំណើរ​ដល់​ខេត្ត​ក្វាង​ទុង​របស់​ចិន​កាលពី​ថ្ងៃ​សៅរ៍​។​ព្យុះ​មាន​ល្បឿន​ខ្យល់​១៤៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​បង្ករ​លកស​មុ​​ទ្រ​កំពស់​១០​ម៉ែត្រ​។​

​ក្រោយ​នាវា​លិច យន្តហោះ​ប្រាំពី​រគ្រឿង ទូក​ចំនួន​២៤៦​និង​នាវា​នេសាទ​ចំនួន​៤៩៨​ត្រូ​បាន​បញ្ជូន​ទៅ​ស្វែងរក​អ្នក​បាត់​ខ្លួន ជា​លទ្ធផល​សាកសព​មនុស្ស​១២​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃ​ចន្ទ​៕

​នាវា​វិស្វកម្ម​ដែល​ប្រើ​សំរាប់​សាងសង់​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់ បាន​បាក់​ជា​ពីរ​និង​លិច​កាលពី​ថ្ងៃ​សៅរ៍ ក្រោយ​រង​ការវាយប្រហារ​ពី​ព្យុះ​