​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហ្គូ​តា​រ៉ូ អូ​ហ្គា​វ៉ា (Gotaro OGAWA)​អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជណាចក្រ​កម្ពុជា ចន្លោះ​ឆ្នាំ​២០០០ ដល់​២០០៣​និង​លោកស្រី ព្រមទាំង លោក អាសា​ហ៊ី​កូ មី​ហា​រ៉ា ( Asahiko Mihara) ជាទី​ប្រឹក្សា​ពិសេស​របស់​JICA និង​អតីត​:​សមាជិកសភា ព្រមទាំង គណៈប្រតិភូ អញ្ជើញ​ទស្សនា​ការដាក់​បង្ហាញ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម នៅ​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​មីន ខេត្តសៀមរាប​។

​ដំណើរ​ទស្សនៈកិច្ច​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ​២០២២ នេះ ។

​នៅក្នុង​ដំណើរ​ទស្សនៈកិច្ច​នោះ លោក ហ្គូ​តា​រ៉ូ អូ​ហ្គា​វ៉ា បានបង្ហាញ​នៅ​ក្តី​រីករាយ​ដែល​បានមក​ទស្សនា​សារមន្ទី​រ​សន្តិភាព​សកម្មភាព​មីន​របស់​អង្គភាព​ស៊ីម៉ាក់ និង​មានជំនឿថា សារមន្ទីរ​នេះ មាន​អត្ត​ប្រយោជន៍​ដ៍​ធំធេង​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​កម្ពុជា​និង​ពិភពលោក​ជំនាន់​ក្រោយៗ​ទៀត​បាន​ស្គាល់​និង​ស្វែងយល់​មរតក​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ដែល​បាន​បង្ក​ទុក្ខវេទនា​ទាំង​ក្នុង​សង្គ្រាម​និង​ក្រោយ​សង្គ្រាម​បានបញ្ចប់​៕​